Riyad Mahrez សង្ឃឹមថា នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅក្លឹប Arsenal នៅរដូវក្តៅនេះ

 

ខ្សែបម្រើស្លាប Riyad Mahrez របស់ក្លឹប Leicester កំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លឹប Arsenal ខណៈពេលព្យាយាមរកច្រកចេញពីពហុកីឡាដ្ឋាន King Power Stadium ។

Mahrez ធ្លាប់លើកពានក្របខណ្ឌ PL ជាមួយក្រុម Leicester កាលពីឆ្នាំ២០១៦ ប៉ុន្តែចាប់តាំងពីពេលនោះមកកីឡាករសញ្ជាតិអាល់ហ្សេរីរូបនេះបានព្យាយាមរកច្រកចេញពីក្រុម Leicester តែត្រូវបរាជ័យ។

ទោះបីជាយ៉ាងណា Mahrez នៅតែសង្ឃឹមថា ក្រុម Arsenal នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរនេះនៅដំណាច់រដូវកាលនេះ មិនថា អ្នកណាជាអ្នកស្នងតំណែងលោក Arsene Wenger នោះទេ៕

adverise with khmeread