អ៊ិន សុ​ភិន នៅតែ​ដឹកនាំ​ក្រុម​បានល្អ​ទោះបីជា​ធ្លាប់​ចាញ់​ឡើង​អាម៉ាស់​

​ភ្នំពេញ​-​ក្រុមបាល់ទាត់​មហាហង្ស ធ្លាប់​ចាញ់​ឡើង​អាម៉ាស់មុខ​ក្តី ប៉ុន្តែ​ក្រោម​ការដឹកនាំ​ក្រុម​របស់ លោក អ៊ិន សុ​ភិន បានធ្វើ​ឲ្យ​ក្រុម​មួយ​នេះ អាម៉ាស់ ជាមួយនឹង​ក្រុមបាល់ទាត់ Cambodian Airports កាលពី​ល្ងាច​ថ្ងៃទី​៦ ឧសភា ២០១៨ បើទោះជា​ការប្រកួត​មិត្តភាព​ដើម្បី​សាក​កម្លាំង ប៉ុន្តែ​គេ​កត់សម្គាល់ថា មានការ​កត់សម្គាល់​គួរសម ដោយសារតែ​ក្រុម​ទាំងពីរ​មិន​ធ្លាប់​ប៉ះគ្នា ហើយ​ក្រុម​មួយទៀត ត្រូវគេ​ស្គាល់​ថា បាន​បង្កើតឡើង​យូរ​មកហើយ ដោយមាន​ទាំង​ប្រវត្តិ​ប្រកួត​ស៊ី​ក្រុម​ពាក់កណ្ដាល​អាជីព​រាប់មិនអស់​ផង​។ 

​ក្រុម​របស់លោក​អ៊ិន សុ​ភិន បានសម្រេច​លទ្ធផល​ជោគជ័យ​នាំមុខ​វិញ ទាំង​មិនគួរ​ជឿ​។ ការប្រកួត​ដែល​បានធ្វើ​ឡើង​នៅ​កណ្ដាល​ភ្លៀងរលឹម​នៅ​ទៅ​ទីលាន​វេ​ស្ទើ​ន​មួយ​នេះ ត្រូវគេ​ឃើញ​មាន​ភាពស្វិតស្វាញ មិន​ខុសពី​ការប្រកួត​រវាង​ក្រុម​ពាក់កណ្ដាល​អាជីព និង​ក្រុម​ពាក់កណ្ដាល​អាជីព​ប៉ុន្មាន​ទេ ដោយសារតែ​ក្រុម​ទាំងពីរ​បាន​បញ្ចេញ​ថ្វី​ជើង​ដាក់គ្នា​ទៅវិញទៅមក ហើយ​ធ្វើអោយ​ការប្រកួត​ទាំងមូល​ទាក់ភ្នែក​អ្នកគាំទ្រ ជាពិសេស​អ្នកគាំទ្រ​ក្រុម​តារាៗ​ដែលជា​កីឡាករ​នៅក្នុង​ពេលនោះ​។​

​ការប្រកួត​លាយ​លំដោយ​ដំណក់ទឹកភ្នែក បានធ្វើអោយ​ក្រុម​មហាហង្ស​រង​ការ​អាម៉ាស់​យ៉ាងខ្លាំង​នៅ​តង់​ទី​១ ដោយសារតែ​ក្រុម Cambodian Airports បាន​ក្រុម​ដល់​លទ្ធផល​៤ ទល់​៣ ហើយ​បាន​ទាំង​ស្រែក​ហោ​កញ្ជ្រៀវ​យ៉ាង​កងរំពង​មិន​ខុសពី​សើចចំអក​ដល់​ក្រុម​តារាៗ​នោះ​ផង​។ 

​ការប្រកួត​បានបញ្ចប់​ក្នុង​លទ្ធផល​ខកចិត្ត​នៅ​តង់​ទី​១ ហើយ​លោក អ៊ិន សុ​ភិន ជា​មេក្រុម​ត្រូវគេ​ឃើញ​ឆ្ការដៃឆ្ការជើង​នឹង​ការបរាជ័យ​នៅក្នុង​ពេលនោះ​យ៉ាងខ្លាំង ខណៈដែល​លោក និង​ក្រុមបច្ចេកទេស បាន​ចាត់ចែង​ភ្លាម​ក្នុង​ការរៀបចំ​ក្រឡា​លេង​ជាថ្មី​នៅ​តង់​ទី​២​។ ជា​លទ្ធផល ក្រុមបាល់ទាត់​មហាហង្ស រកបាន​ដល់​ទៅ​៥​គ្រាប់​ក្នុង​តង់​ទី​២​ក្នុងពេលដែល​គូប្រកួត​មួយក្រុម​ទៀត​ទោះជា​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​ក៏​រកបាន​តែមួយ​គ្រា​ប់ប​ន្ថែ​ម​ពីលើ​គ្រប់​ចាស់​ក្នុង​តង់​ទី​១​។ 
 
​លោក អ៊ិន សុ​ភិន និយាយថា​ក្រោយ​ចាញ់​ក្នុង​តង់​ទី​១ លោក​មានការ​ភ័យ​បារម្ភ​យ៉ាងខ្លាំង ដោយសារតែ​ក្រុម Cambodian Airports គឺ​ក្រុម​ខ្លាំង​មួយ ក្នុងចំណោម​ក្រុម​ពាក់កណ្ដាល​អាជីព​ដែល​លោក​ធ្លាប់​ជួប​ប្រកួត​។ លោ​កថា​ក្រឡា​លេង​ក្នុង​តង់​ទី​១ បើទោះជា​ដាក់​សមាសភាព​តារាៗ​ដែលមាន​ជើងល្អ ក៏​មិនអាច​ទៅរួច​ជាមួយ​គូប្រកួត​នោះដែរ ទើប​លោក​យល់​ថាបើ​កុំ​តែ​រៀប​ក្រឡា​លេង​ថ្មី ប្រហែលជា​មិនអាច​រក​៥​គ្រាប់​ក្នុង​តង់​ទី​២​បានទេ​។ លោក​ថា​ជា​រឿង​សប្បាយចិត្ត​ដែល​ក្រុម​មហាហង្ស​កាន់តែ​រីកចំរើន ហើយ​អាច​បញ្ចប់​ការប្រកួត​ជាមួយ​លទ្ធផល ៨ ទល់​៥ ជាមួយ​ក្រុម​ខ្លាំង Cambodian Airports ដែលជា​ក្រុមហ៊ុន​បម្រើសេវា​អាកាសចរណ៍​ធំ​នៅ​ព្រលានយន្តហោះ​ភ្នំពេញ និង​សៀមរាប​។ លោក​ក៏​ត្រៀមខ្លួន​អោយ​ក្រុម​មួយ​នេះ​ជួប​ប្រកួត​សងសឹក​ផងដែរ​ក្នុងពេល​ដ៏​ខ្លី​៕​

-->
adverise with khmeread