លោក Roy Hodgson មានមោទនភាពដែលអាចជួយសង្គ្រោះក្រុម Crystal Palace ឲ្យរួចផុតពីតំបន់កាត់ចេញ

 

ក្រុម Crystal Palace កំពុងតែត្រដាបត្រដួសយ៉ាងខ្លាំង នៅពេលលោក Roy Hodgson ត្រូវបានតែងតាំងជាអ្នកចាត់ការជំនួសលោក Frank de Boer កាលពីពាក់​កណ្តាលខែកញ្ញាខណ:ក្រុម Palace ចាញ់បួនប្រកួតដំបូងនៃយុទ្ធនាការដោយរកមិនបាន១គ្រាប់សោះ។

បើទោះបីជាក្រុម Palace ចាញ់បីប្រកួតបន្ថែមទៀតក៏ដោយ ក៏អតតីគ្រូបង្វឹកក្រុមអង់គ្លេសរូបនេះបានស្តាស្ថានការណ៍ឡើងវិញ ហើយវាគឺជាសមិទ្ធផលដ៏អស្ចារ្យមួយក្នុងចំណោមសមិទ្ធផលដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់លោក។

លោក Hodgson បាននិយាយថា “ខ្ញុំពិតជាមានមោទនភាពមែនទែននៅពេលខ្ញុំមើលការប្រកួតរបស់ក្រុមមានលទ្ធផល។ របៀបការពារ របៀបប្រយុទ្ធនៅតង់ទី២។ ការបង្កើតឱកាស។ ខ្ញុំមើលឃើញថា កីឡាករធ្វើការងាររាល់ថ្ងៃនៅលើទីលានហ្វឹកហាត់”។

លោក​ Hodgson បន្តថា “វាគឺជាការងារបង្កើតបរិកាសដែលកីឡាករអាចបង្កើតនូវរបៀបលេងដ៏អស្ចារ្យ។ យើងអាចធ្វើបាន ប៉ុន្តែខ្ញុំត្រូវចំណាយពេលបីប្រកួតបន្ទាប់ពីខ្ញុំមកដល់”៕

adverise with khmeread