Man Utd គ្រោងនឹងចំណាយ៨០លានផោនដើប្បីផ្ទេរ Willian ពី Chelsea

អ្នកចាត់ការក្លឹបបិសាចក្រហម​លោក Jose Mourinho កំពុងផ្តោតគោលដៅផ្ទេរដ៏ធំមួយទៀតដែលមានទឹកប្រាក់៨០លានផោនទាក់ទងនិងកីឡាករ Willian របស់ក្លឹប​ Chelsea និងកីឡាករ Anthony Martial ខ្លួនផងដែរ។

លោក Mourinho ចាប់អារម្មណ៍នឹង Willian តាំងពីពេលលោកនៅជាគ្រូបង្វឹកក្រុម Chelsea មកម្ល៉េះ ហើយស្របពេលនេះក្រុម​ Chelsea ក៏កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Martial របស់ Maan Utd ។

ទោះបីជាយ៉ាងណា គ្រូបង្វឹកក្រុម Man Utd រូបនេះនឹងពិចារណាលក់ខ្សែប្រយុទ្ធ Martial ឲ្យក្រុម Chelsea ប្រសិនបើ Willian ក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។

Willian គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករពីររូបដែលលោក Mourinho ចង់ចុះកិច្ចព្រមព្រៀងផ្ទេរ នៅពេលនៅពេលលោកមកដឹកនាំក្រុម Man Utd កាលពីរដូវក្តៅឆ្នាំ២០១៦ រយៈពេល៦ខែ បន្ទាប់ពីចាកចេញពីពហុកីឡាដ្ឋាន Stamford Bridge ។

លោក Mourinho ពេញចិត្តល្បឿន ក្រមសីលធម៌និងស្មារតីប្រកួតរបស់ Willian ប៉ុន្តែប្រហែលជាពិបាកក្នុងការបញ្ចុះបញ្ចូលម្ចាស់ក្លឹប Chelsea ដើម្បីផ្ទេរកីឡាកររូបនេះណាស់៕

adverise with khmeread