adverise with khmeread Pharmacy 4

ប្រការ​គួរ​យល់ដឹង​ពេល​ត្រូវ​ទិញ​ថ្នាំ​ប្រើ​ខ្លួនឯង​

​    ​ទោះបីជា​ការទិញ​ថ្នាំ​ទទួលទាន​ខ្លួនឯង​ពី​ហាង​លក់​ថ្នាំពេទ្យ​ជា​រឿង​ងាយស្រួល និង​សាមញ្ញ​ក៏ដោយ ប៉ុន្តែ​គួរ​រក​ហាង​លក់​ថ្នាំ​ស្របច្បាប់ ដែលមាន​ឱសថការី​(​អ្នកលក់​ថ្នាំ​)​នៅ​ប្រចាំការ​ដើម្បី​ទទួលបាន​ការណែនាំ ត្រឹមត្រូវ​អំពី​ការប្រើប្រាស់​ថ្នាំ​។

​    ​ក្នុងការ​មក​ទិញ​មក​ថ្នាំ​មក​ព្យាបាល​ជំងឺ​ផ្សេងៗ​ដោយ​ខ្លួនឯង​ក្រៅពី​ត្រូវ​ពិនិត្យមើល​បន្ទះ​ឬ​ដប​ថ្នាំ​ថា មាន​ស្នាម​បែកបាក់ ដាច់​រហែក ឬ​មាន​ស្នាម​បើក​ឬ​អត់​ហើយ​ត្រូវ​ពិចារណា​លើ​លក្ខណៈផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​ពិតជា​បាន​ថ្នាំ​ល្អ​ត្រឹមត្រូវ​ព្រោះ ថ្នាំ​ប្រៀបបាន​នឹង​អាវុធ​មុខ​២​អាចជួយ​ដល់​សុខភាព​តែ​ក៏​អាច​បំផ្លាញ​សុខភាព​ដែរ​បើ​ប្រើ​មិនបាន​ត្រឹមត្រូវ​...​។​

​    ​* គោលការណ៍​ពិចារណា​ក្នុង​ការទិញ​ថ្នាំ​

​    ​- បើ​ចាំបាច់​ត្រូវការ​ជាវ​ថ្នាំ​ដោយ​ខ្លួនឯង​អ្នក​គួរ​ដឹងថា​ថ្នាំ​ដែល​ត្រូវការ​នោះ​មាន​លក្ខណៈ​យ៉ាងណា ដូចជា​ថ្នាំ​គ្រាប់​មូល​ទ្រវែង ថ្នាំ​គ្រាប់ ឬ​ថ្នាំ​ទឹក​។ យើង​ត្រូវ​សង្កេត​សំបក​វេច​ខ្ចប់​របស់​ថ្នាំ​និង​ទិន្នន័យ​ដែល​កត់ចំណាំ នៅលើ​ស្លាក​ថ្នាំ ហើយ​គិតថា​ថ្នាំ​នោះ​គួរ​ទិញ​ឬ​អត់​។​
​    ​- មើល​សំបក​វេច​ខ្ចប់​ឲ្យ​ច្បាស់​មុខ​នឹង​ទិញ​រួច​អាន​ស្លាក​ថ្នាំ​នោះ​ថា​គួរ​ឲ្យ​ជឿជាក់​បាន​ឬ​អត់​។​
​    ​- មើល​ឲ្យ​បាន​ត្រឹមត្រូវ​អំពី​ស្លាក​ថ្នាំ​ឯកសារ​ណែនាំ​ពី​វិធី​ប្រើប្រាស់​ថ្ងៃ​ផលិត ថ្ងៃ​ផុតកំណត់​ប្រើប្រាស់ អ្នក​ផលិត និង​ត្រា​ធានា​ចេញ​អះអាង​ពី​នាយកដ្ឋាន​អាហារ និង​ឱសថ​ឲ្យ​សព្វគ្រប់​។ សំខាន់​គឺ​ស្លាក​ថ្នាំ​មិនត្រូវ​មាន​ស្នាម​ដាច់​រហែក ឬ​គ្មាន​ភាពច្បាស់លាស់​។
​    ​- កុំ​ទិញ​ថ្នាំ​ដោយ​ជឿ​តាម​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។
​    ​- មិនគួរ​ទិញ​ថ្នាំ​ដែលមាន​ពណ៌​ស្លេក ស្រអាប់ ឬ​ពណ៌​ចាស់​ពេក​ទេ​។​

​    ​* អ្វីដែល​ត្រូវ​សង្កេត​?

​    ​+ សំបក​វេច​ខ្ចប់​

​    ​- មានការ​បែកបាក់ ប្រេះ ប៉ោង ឬ​អត់​?
​    ​- សំបក​វេច​ខ្ចប់​ផ្នែក​ខាងក្រៅ ខាងក្នុង មានការ​ខូចខាត របើក​ឬ​អត់​?
​    ​- ប្លា​ស្ទិ​ច ឬ​វត្ថុ​ហ៊ុម​ស្រោម​ដទៃទៀត ជុំវិញ​ដប​ថ្នាំ ឬ​សំបក​វេច​ខ្ចប់​ថ្នាំ​មានការ​ខូចខាត ឬ​មាន​សភាព​ដូច គេ​ទាញ​ចេញ​ស្លាក​ត្រូវ​ហែក កែខៃ​ឬ​អត់​?
​    ​- ផ្នែក​ខាងក្រោម​នៃ​សំបក​វេច​ខ្ចប់​មាន​ស្នាម​ខូចខាត​ឬ​អត់​
​    ​- បរិមាណ​ថ្នាំ​ក្នុង​សំបក​វេច​ខ្ចប់ សមសួន​មិន​ច្រើនពេក​ឬ​មិនតិច​ពេក​។​
​    ​- សំបក​វេច​ខ្ចប់​មានការ​បិទ​ជិត​ឬ​អត់​?
​    ​- ក្រដាស ស្លាក​ថ្នាំ និង​ឯកសារ​ណែនាំ​នូវ​វិធី​ប្រើ​ថ្នាំ​បិទ​ជិត​គត់មត់​ល្អ និង​គ្រប់គ្រាន់​ឬទេ​?
​    ​- ថ្នាំ​បន្តក់​ភ្នែកមាន​ប្លា​ស្ទិ​ច​ហ៊ុម​ត្រង់​បរិវេណ​គម្រប​បើក​ឬទេ​? ហើយ​ណែន​ជិត​ល្អ​ឬទេ​?
​    ​- កំណត់​ថ្ងៃ​ផុត​អាយុ ពាណិជ្ជសញ្ញា លេខ​សម្គាល់ និង​ព័ត៌មាន​ផ្សេងៗ ស្របគ្នា​ទាំង​លើ​ដប​ទាំង​លើ​ប្រអប់​ឬ​អត់​?

​    ​+ ថ្នាំ​ទឹក​

​    ​- មានប្រើ​ពណ៌​ផ្សំ​លាយថ្នាំ​ឬ​អត់​? សង្កេតមើល​តើ​ពណ៌​ចាស់​ពេក​ឬទេ​?
​    ​- ថ្នាំ​ទឹក​មាន​ពណ៌​ថ្លាៗ ឬ​មាន​ពណ៌​ធម្មជាតិ​ដែរឬទេ​?
​    ​- បើ​ថ្នាំ​ដែល​រង​កករ ហើយ​ត្រូវ​ក្រឡុក​មុននឹង​ប្រើ ដូចជា​ថ្នាំ​ក្រពះ ថ្នាំ​បន្ថយ​អាស៊ីដ ពេល​ក្រឡុក​ហើយ ជាតិ​ថ្នាំ​ដែល​រង​កករ​ផ្សំ​ជាមួយ​ទឹក​វិញ​ឬ​អត់​?
​    ​
​    ​+ ថ្នាំ​គ្រាប់​

​    ​- ថ្នាំ​គ្រាប់​ថ្នាំ​នោះ​ខុសពី​សភាព​ដើម​ឬ​អត់​មាន​ចំណុច​ឬ​ស្នាម​អ្វី​អ្វី​លើ​គ្រាប់​ថ្នាំ​ឬ​អត់​?
​    ​- ថ្នាំ​គ្រាប់​មាន​ទំហំ​ដូចដើម​ឬ​ក្រាស់​ជាង​?
​    ​- ពេល​ចុច​សង្កត់​គ្រាប់​ថ្នាំ​មានការ​ប្រែ​ទម្រង់​ដើម​ឬ​អត់​? បែកបាក់​ឬ​អត់​?

​    ​+ ថ្នាំ​គ្រាប់​ទ្រវែង​

​    ​- ថ្នាំ​គ្រាប់​មាន​ភាព​ប្លែក​ពី​ដើម​ឬ​អត់ មាន​ស្នាម​បែក ឬ​ប្រេះ ឆូត​ឬ​អត់​?
​    ​- ថ្នាំ​គ្រាប់​មាន​ទំហំ ប្រវែង និង​ពណ៌​ដូចដើម​ឬទេ​?
​    ​- ថ្នាំ​គ្រាប់​មាន​រសជាតិ​ខុសពី​សភាព​ដើម​ឬ​អត់​?

​    ​+ ក្រែ​ម​ក្រមួន​
​    ​- តួ​បំពង់ ឬ​ដប​ខុសប្លែក​ពីស​ភាព​ដើម​ឬ​អត់​?
​    ​- សាច់​ថ្នាំ​ក្រមួន ឬ​ក្រែ​ម មាន​ភាព​ទន់ជ្រាយ​និង​មិន​កក​ជា​ដុំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់