កែហុងស៊ុយតែ ៥ ចំណុចក្នុងផ្ទះបាយ វានឹងជួយនាំលំហូរទ្រព្យសម្បត្តិចូលផ្ទះឆឹបៗ!

តាមក្បួនហុងស៊ុយ ការរៀបចំហុងស៊ុយក្នុងផ្ទះបាយ ៥ យ៉ាង នឹងជួយរក្សាលំហូរទ្រព្យសម្បត្តិចូលផ្ទះរបស់អ្នកជាប់ជានិច្ច។ ប្រសិនបើលោកអ្នកឃើញមានចំណុចខុសឆ្គងកន្លែងណាមួយ គ្រាន់តែកែលម្អតែបន្តិច លុយនឹងហូរចូលឆឹបៗ ។ លោកអ្នកអាចអង្កេតមើលបានដោយខ្លួនឯង ជាពិសេសសម្រាប់អ្នកដែលរកស៊ីមិនស្គាល់ព្រឹកល្ងាច តែនៅមិនអាចសន្សំលុយកាក់បានច្រើនទិញឡានវីឡាដូចគេដូចឯង។

១. ពាងអង្ករត្រូវរក្សាឱ្យពេញៗជានិច្ច។ បើយកល្អគួរមានពាងអង្ករ២ ទុកសាគួ នៅពេលអស់មួយ នៅមួយទៀតពេញដដែល។ ត្រូវបំពេញវាឱ្យពេញជានិច្ច។ អង្ករជាហុងស៊ុយទ្រព្យសម្បត្តិប្រៀបបីដូចជាមាសសមួយដែរ។

២. រក្សាពងមាន់ឱ្យបានគ្រប់ ៨ គ្រាប់ជានិច្ចនៅផ្ទះបាយ។ វាប្រៀបបីដូចជារក្សាមាស ៨ ដុំតាមហុងស៊ុយលេខសំណាងរបស់ចិនយ៉ាងអ៊ីចឹង។ វានឹងជួយឱ្យការរកស៊ីកាក់កបទទួលទានមានបានដល់ម្ចាស់ផ្ទះ។

៣. ប្រើប្រាស់ចានបាយមូល ពណ៌សសុទ្ធ។ តាមជំនឿហុងស៊ុយ ចានមូលពណ៌សបែបនេះនឹងជួយរក្សាលំនឹងហិរញ្ញវត្ថុ ហើយអ្នកអាចអង្កេតឃើញភោជនីយដ្ឋានជាច្រើន ចូលចិត្តរក្សាទុកចានបែបនេះក្នុងផ្ទះបាយណាស់។

៤. ចង្ក្រានត្រូវដាក់នៅពីក្រោយជញ្ជាំងរឹងមាំ ដែលតំណាងឱ្យភាពរឹងមាំខាងហិរញ្ញវត្ថុ និងអំណាច។

៥. ដូចរៀបរាប់ខាងលើ ផ្ទះបាយគឺប្រៀបបីដូចជារតនសម្បត្តិមហាសាលមួយយ៉ាងអ៊ីចឹង ដូច្នេះការរៀបចំទីតាំងផ្ទះបាយគឺពិតជាសំខាន់។ ប៉ុន្តែមានទីតាំង ២ ត្រូវចៀសវាងដាច់ខាត គឺ នៅខាងមុខផ្ទះ ឬ នៅកណ្តាលផ្ទះ។ ក្រៅពីនេះកន្លែងណាក៏ល្អដែរ៕

adverise with khmeread