ចាប់បានចោរឆក់កាបូបម្នាក់, ដកហូតកាំភ្លើងខ្លីមួយដើមនៅជ្រោយចង្វារ

ភ្នំពេញ ៖ ចោរឆក់កាបូបដៃម្នាក់ត្រូវបានប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានី​ បង្ហាញមុខកាលពីរសៀលថ្ងៃទី៧ ឧសភា ឆ្នាំ២០១៨ មុនពេលបញ្ជូនឡើងតុលាការ​ បន្ទាប់ពីបានធ្វើសកម្មភាព​ឆក់​កាបូបដៃ ពណ៌​ខ្មៅ​ រហូត​ទាល់តែ​បានសម្រេច ពី​ជនរងគ្រោះ​ជាម​ន្ត្រី​ទីប្រឹក្សា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ចាប់យក​វត្ថុតាង​បាន​មួយចំនួន ដូចជា​អាវុធខ្លី​មួយ​ដើម​និង​ម៉ូតូ​១​គ្រឿង​ម៉ាក SUZUKI NEX មួយគ្រឿង។ 

​ប៉ូលិសបានឱ្យដឹងថា ការ​តាម​ស៊ើបអង្កេត​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរឆក់ ខាងលើ​នេះដែរ បាន​ប្រតិបត្តិ​ការឡើង​នៅត្រង់ចំណុច​ស្តា​រម៉ា​ត ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨ នា​វេលា​ម៉ោង​១១យប់ ដែល​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​តាម​ដងផ្លូវ​សាធារណៈ កាលពី​យប់​នា​វេលា​ម៉ោង​៩ និង១៥​នាទី​យប់ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​១៨៤ ក្នុងភូមិ​៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​​ប៉ូលិសបន្តថា ជនសង្ស័យ​​ឈ្មោះ លឹម សុខ​គា ហៅ​លី ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៩ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​ទន្លេសាប ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ 

​ចំណែក ​ជនរងគ្រោះ​ឈ្មោះ ឯក រដ្ឋ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទីប្រឹក្សា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្នាក់​នៅផ្ទះ​លេខ​១៨ ផ្លូវ​លេខ​១ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ 

​សម្ភារៈ​របស់​ជនរងគ្រោះ ដែល​បាត់បង់​រួមមាន​ កាបូបដៃ​ពណ៌​ខ្មៅ ចំនួន​១ អាវុធខ្លី ម៉ា​កឡុក ចំនួន​១​ដើម KPX ៥៣៤​, បង់​កាំភ្លើង ចំនួន​២​, គ្រាប់​ចំនួន​១៥​គ្រាប់​, វី​សា​កាត ចំនួន​១​, ប​ណ្ណសម្គាល់​យានយន្ត​ស្លាក​លេខ​រដ្ឋ ៨៥៦៨ ចំនួន​១​, អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ ចំនួន​២​, វិ​ក័យ​ប​ត្រ​ប្រេង ចំនួន​១០០​លីត្រ របស់​ក្រុមហ៊ុន​ប្រេង​សូគីម៉ិច ចំនួន ១ និង​ប្រាក់រៀល​មួយចំនួន​ផងដែរ​។​

​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​ក្នុង​សកម្មភាព ត្រូវបាន​បញ្ជូន​មកកាន់​ការិយាល័យ​​ព្រហ្មទណ្ឌកម្រិត​​ស្រាល រាជធានី​ភ្នំពេញ ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិ​វិធី​៕​

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16