លោក Max Allegri បង្ហាញចំណាប់អារម្មណ៍ចំពោះតំណែងគ្រូបង្វឹកនៅក្លឹប Arsenal

យោងតាមអ្នកដឹងរឿង​នៅ​ក្លឹប Juventus របស់អ៊ីតាលី​ជឿថា មានឱកាស​៥០​លើ៥០​ថា គ្រូបង្វឹកលោក Max Allegri អាចនៅ​ឬចាកចេញ ប៉ុន្តែប្រសិន​បើ​លោកចាកចេញ នោះក្លឹប Arsenal គឺជា​គោលដៅ​ទី១របស់​លោក។

        លោក Allegri គឺជាបេក្ខភាពស្ថិតក្នុង​បញ្ជី​សម្រាំង​របស់​ក្លឹប Arsenal ហើយ​ពួកគេ​ជឿថា លោកនឹងរីករាយ​ជាមួយនឹង​រចនា​សម្ព័ន្ធ​របស់​ក្លឹប ខណៈ​លោកធ្លាប់ធ្វើ​ការ​ងារ​ជាមួយ​រចនាសម្ព័ន្ធ​ប្រហាក់ប្រហែលនេះនៅ​ក្លឹប Juventus។

        នៅពេលនេះលោក Allegri ហាក់ដូចជា​មាន​លទ្ធភាពសម្រេចកិច្ច​ព្រមព្រៀង​ច្រើន​ជាងលោក Luis Enrique ស្របពេល​លោក​ Luis ទាម​ទារប្រាក់​ឈ្នួលខ្ពស់​រហូត​ដល់​១៥​លានផោន​ក្នុងមួយឆ្នាំ​បន្ទាប់ពី​កាត់​ពន្ធរួច។

        លោក Allegri បាន​លើកពាន​ជើង​ឯក Serie A រួច​ហើយ​។ លោក​បាន​បង្ហាញ​ថា លោកចង់​ដឹកនាំ​ក្រុម​បាល់ទាត់នៅ​អង់គ្លេស​នាពេល​អនាគត់ ប៉ុន្តែ​ ក្លឹប Juventus នឹងចាប់ផ្តើម​ពិភាក្សា​ជុំវិញ​កិច្ច​សន្យា​ថ្មីជាមួយគ្រូបង្វឹករូបនេះ​ បន្ទាប់ពីការ​ប្រកួតវគ្គ​ផ្តាច់ព្រ័ត្រក្របខណ្ឌ​ ​Coppa Italia៕

adverise with khmeread