លោក Zeljko Buvac ប្រហែលជាមិនត្រឡប់ទៅកាន់ក្លឹប Liverpool វិញទេ បន្ទាប់ពីផ្ទុះជម្លោះជាមួយលោក Jurgen Klopp

គេជឿថា លោក Jurgen Klopp មិន​សប្បាយចិត្តទេ​ បន្ទាប់ពី​ជំនួយ​ការ​  Zeljko Buvac ដែលបាន​ធ្វើការងារជាមួយលោ​កអស់រយៈពេល​១៧ឆ្នាំ​មកហើយនោះ ​បាន​លាក់បាំង​ពីទំនាក់ទំនងសម្ងាត់ជាមួយក្លឹប Arsenal។

        លោក Buvac បាន​ទាក់ទងដោយ​ប្រធាន​ផ្នែកជ្រើសរើស​​របស់​ក្លឹប Arsenal លោក Sven Mislintat អំពី​លទ្ធភាពជំនួសតំណែងរបស់​លោក Arsene Wenger ។

        លោក Buvac បានរក្សាព័ត៌​មាននេះជាសម្ងាត់ពីលោក Klopp ដែលក្រោយមក​បាន​ដឹងអំពីទំនាក់ទំនងនេះតាមរយៈក្លឹបនៅអាល្លឺម៉ង់។ ជម្លោះនេះបាន​បញ្ចប់​ដោយ​ការ​ចែកផ្លូវគ្នា​ត្រឹម​រយៈពេល​៤៨ម៉ោងមុនពេល​ក្រុម​ Liverpool ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ CL ជាមួយក្រុម Roma ។

        បើតាមការប្រកាស​របស់​ក្លឹប Liverpool ថា លោក Buvac កំពុង​ចំណាយ​ពេល​ខ្លះឆ្ងាយ​ពី​ក្រុម​ជម្រើស​ដំបូង​ចាប់ពីពេលនេះរហូតដល់​ចប់​រដូវកាល​ដោយ​ហេតុផល​ផ្ទាល់ខ្លួន ហើយក្លឹបចាត់ទុកថា ជាបញ្ហាឯកជន៕

adverise with khmeread