Hazard បដិសេធឱកាសផ្ទេរទៅចូលរួមជាមួយ Man Utd

ខ្សែបម្រើឆ្នើម Eden Hazard អះអាងថា ​ខ្លួននឹងមិន​ចាកចេញពី​ក្លឹប Chelsea ដើម្បី​ទៅចូល​រួម​ជាមួយក្លឹប​ Man Utd ដែល​ជាគូប្រជែងនៅក្របខណ្ឌ PLនោះ ទេ។ 

        អនាគតរបស់ Hazard បានក្លាយជា​កម្មវត្ថុ​នៃការ​លើកមកជជែក​ ខណៈ​កីឡាករ​រូបនេះមិនទាន់​ចុះកិច្ច​សន្យា​ដែលមាន​ប្រាក់ឈ្នួល​២០០.០០០ផោន​ក្នុ​ងមួយសប្តាហ៍​ឲ្យ​ហួស​ពី​ឆ្នាំ​២០២០​នោះ។ ប៉ុន្តែកីឡាករ​សញ្ជាតិបែលហ្ស៊ិក​រូបនេះពេញចិត្ត​តួនាទីរបស់ខ្លួន​នៅ Chelsea​។

        ស្របពេល​មាន​ការអះអាងជាច្រើន​ថា ក្លឹប​ Real Madrid និង​ក្លឹបយក្ស​បារាំង​ PSG អាចជាគោលដៅ​សម្រាប់កីឡាករ​រូបនេះនោះ​ Hazard​ ក៏ត្រូវ​បាន​គេលើកឡើងពី​ទំនាក់ទំនង​ជាមួយនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ដែល​អាចមានតម្លៃខ្លួន​៩០លាន ​មក​កាន់​ Man Utd ​នៅ​ដើម​រដូវកាល​នេះផងដែរ។

        កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​មាន​ឱកាស​ផ្ទេរ​មក​កាន់​ពហុកីឡាដ្ឋាន Old Trafford នៅពេល​ចាកចេញ​ពី​ប្រទេសបារាំង​កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​ទីបំផុត​បាន​សម្រេចចិត្តជ្រើសរើស​យក​ក្លឹប​ Chelsea ​វិញ​ បន្ទាប់ពីបាន​សន្ទនាជាមួយ​មហាសេដ្ឋីម្ចាស់ក្លឹបលោក Roman Abramovic៕

adverise with khmeread