1

Zidane ចង់បាន Pogba ស្នាក់​នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​

​លោក Zinedine Zidane ត្រូវបាន​គេ​រាយការណ៍​ថា បាន​សុំ Real Madrid បន្ថែម​កីឡាករ​ខ្សែបម្រើ​សម្រាប់​រដូវ​កាល​ក្រោយ ជាមួយ​កីឡាករ Paul Pogba កំពុង​បង្ហាញ​ភ្លើង​ខៀវ​។​

​សារព័ត៌មាន Marca រាយការណ៍​ថា ក្រុម​អធិរាជ​ស​ចង់​ទិញ​កីឡាករ​ថ្លៃៗ​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​អាច​ប្រឈមមុខ​ពី​ការប្រកួតប្រជែង​ពី Manchester City និង Barcelona​។​

​លោក Zidane អន្ទះសារ​ចង់​ថែម​ខ្សែបម្រើ​បន្ថែមទៀត​ដោយសារ​ពួកគេ​មានតែ Toni Kroos និង Luka Modric ជា​ខ្សែបម្រើ​កណ្តាល​របស់​ក្លឹប​។​

​ក្រុម Real Madrid រំពឹងថា​ពួកគេ​អាច​បាន​កីឡាករ​រូបនេះ​ក្នុងតម្លៃ ៨០ លាន​យ៉ូ​រ៉ូ​បើទោះជា​មានការ​អះអាងថា​តម្លៃ Pogba អាច​ថ្លៃ​ដល់​ទៅ ១២០ លាន​យ៉ូ​រ៉ូ​ក៏ដោយ​។ តម្លៃ​នេះ​ក៏​ធ្លា​ក់មក​ត្រឹម ១០០ លាន ហើយ​អធិរាជ​ស​ជឿថា តម្លៃនឹង​ចុះ​ថែមទៀត​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ប្រាក់​ឈ្នួល​កីឡាករ​រូបនេះ​នឹង​តែ​ច្រើន​ដដែល​។​

​ប៉ុន្តែ Real Madrid មិនមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ភ្នាក់ងារ​កីឡាករ Pogba លោក Mino Raiola ដែល​បាន​រិះគន់​ក្លឹប​កាលពី​អតីតកាល​ថា ពួកគេ "​ទិញ​និង​លក់​កីឡាករ​ដូច​កន្សែង​ងូតទឹក​"​។​

​កុងត្រា​របស់ Pogba នឹង​បញ្ចប់​ក្នុង​ឆ្នាំ ២០១៩ ជាមួយ​ប្រាក់​ឈ្នួល ៤ លាន​យ៉ូ​រ៉ូ​ក្នុង​មួយឆ្នាំ និង​ប្រសិនបើ​គាត់​ចាកចេញ គាត់​នឹង​ចង់បាន​យ៉ាងតិចណាស់​ក៏ ១២ លាន​យ៉ូ​រ៉ូ​ជាមួយ​ក្លឹប​ថ្មី​ដែរ​៕

ប្រភព៖ football-espana

មតិយោបល់