Arsenal សង្ឃឹមថា Jack Wilshere នឹងចុះកិច្ចសន្យាថ្មីបន្ត

ក្លឹប Arsenal មាន​ទំនុកចិត្ត​ថា​ កីឡាករ Jack Wilshere នឹងទទួលយកការ​ចុះកិច្ច​ព្រមព្រៀង​ថ្មី​​បន្តនៅ​ពហុកីឡាដ្ឋាន Emirates ទៀត។

        តាមកាសែត Mirror Sport បានបង្ហើបប្រាប់កាល​ពី​សប្តាហ៍​មុន​ថា Arsenal បាន​ផ្តល់​សំណើថ្មី​ដល់ Wilshere ហើយ​ក្លឹបនេះសង្ឃឹមថា នឹង​បញ្ចប់បញ្ហាការ​ជាប់​គាំង​ទាក់ទងនិងកិច្ច​សន្យា​ថ្មីនេះ។

        សំណើដំបូង​របស់ Arsenal នឹងធ្វើ​ឲ្យ​​ Wilshere ត្រូវ​កាត់បន្ថយ​ប្រាក់ឈ្នួល​ពី ១១០.០០០ផោន​ក្នុង​មួយ​សប្តាហ៍មក​ត្រឹម​៩០.០០០ផោន​ក្នុង​មួយ​សប្តាហ៍​ដែលធ្វើឲ្យកីឡាករវ័យ​២៦​ឆ្នាំ​បាន​ត្រៀម​ខ្លួន​ចាកចេញ​ ខណៈ​ពេល​​បារម្ភ​ថា Arsenal ទំនងជាមិន​ចង់​ឲ្យ​ខ្លួន​នៅ​បន្ត​ទៀតទេ។

        ទោះបីជា​យ៉ាងណា Wilshere តែងតែចង់​បន្ត​នៅ​ជាមួយ​ Arsenal ហើយ​គេជឿថា សំណើថ្មី​នេះ​នឹង​មាន​ការតំឡើង​ប្រាក់ឈ្នួល។ នៅ​ពេល​ក្លឹប Arsenal សង្ឃឹមថា នឹង​សម្រេចកិច្ច​ព្រមព្រៀង​ថ្មីនេះ។

        មាន​ក្លឹបមួយចំនួន​ដូចជា Wolves និង Everton ហ៊ាន​ផ្តល់​ប្រាក់ឈ្នួល​ច្រើន​សន្ធឹកសន្ធាប់​ ស្រប​ពេល​ក្លឹប Liverpool  Manchester City  Juventus និង AC Milan កំពុង​តាមមើលការវិវឌ្ឍ​របស់កីឡាករ​រូបនេះផងដែរ៕

adverise with khmeread