នាវាប្រណីតបំផុតលើពិភពលោកដឹកភ្ញៀវជិត ១០០០ នាក់ ចាប់ផ្តើមចេញដំណើរជុំវិញពិភពលោករយៈពេល ២៤៥ ថ្ងៃ

នាវានេះត្រូវបានគេចាត់ទុកថាជានាវាកម្សាន្តដែលវែងបំផុតនៅលើពិភពលោក។

ប៉ុន្តែដើម្បីធ្វើដំណើរជុំវិញពិភពលោកក្នុងរយៈពេល ២៤៥ ថ្ងៃ គឺត្រូវចំណាយជាទឹកប្រាក់ ៩០.៥២៧ ដុល្លារ។

ដោយចាកចេញពី Greenwich នៅខែសីហាឆ្នាំក្រោយ និងមិនវិលត្រឡប់មកវិញរហូតដល់ខែឧសភា នាវាយក្សដ៏ខ្ពស់នេះនឹងចូលចតកំពង់ផែចំនួន ១១៣ ក្នុង ៥៩ ប្រទេសលើគ្រប់ទ្វីបទាំងអស់ លើកលែងតែតំបន់អង់តាក់ទិកប៉ុណ្ណោះ។

នាវា Viking Sun ដែលមានម្ចាស់ជាជនជាតិន័រវែស និងមានអ្នកដំណើរជិះ ៩៣០ នាក់នេះ បានចាប់ផ្តើមចូលចតនៅប្រទេសអៀរឡង់ និងន័រវែស មុនពេលឆ្លងកាត់មហាសមុទ្រអាត្លង់ទិកទៅហ្គ្រីនលែន។

ដោយគេពិពណ៌នាថាជា "នាវាឯកជន" វាមានតន្រ្តីករបុរាណ ការបង្រៀនប្រវត្តិសាស្រ្ត និងសិល្បៈ និងថ្នាក់ចម្អិនអាហារនៅលើនាវានោះផងដែរ។

កប៉ាល់នេះក៏ផ្តល់ជូននូវ "ទីកន្លែង Scandinavian ដ៏ស្ងប់ស្ងាត់" ហើយមានសិទ្ធិចូលទៅកន្លែងជាច្រើននៅលើនោះផងដែរ។

ដោយទឹកប្រាក់ ៩០.៥២៧ ដុល្លារក្នុងមនុស្សម្នាក់ជាតម្លៃថោកបំផុតមានន័យថាប្តីប្រពន្ធដែលធ្វើដំណើរជាមួយគ្នានឹងបង់ប្រាក់អប្បបរមាចំនួន ១៨១.០៥៤ ដុល្លារឬ ៧៣៩ ដុល្លារ ក្នុងមួយថ្ងៃ។

អ្នកដំណើរមានអាងហែលទឹកចំនួនពីរប្រើប្រាស់ និងដោយហេតុថានាវា Viking គឺជារបស់ប្រទេសន័រវែស ដូច្នេះស្ប៉ា កម្ដៅ ក៏រួមបញ្ចូលព្រិលធ្លាក់ចុះ បើអាកាសធាតុត្រជាក់ផងដែរ៕

adverise with khmeread