ឧស្សាហ៍តឹងច្រមុះ ឬ រលាកច្រមុះ? ឥឡូវគេបង្កើតឧបករណ៍លាងសម្អាតស្លេសចេញពីរន្ធច្រមុះ ងាយស្រួលប្រើ និងបង្ការតឹងច្រមុះបានទៀត

ប៉ាន់លាងរន្ធច្រមុះ ហៅថា Ultimate Neti Pot លក់ក្នុងតម្លៃ ១៦,៨៧ ផោន (ជិត ២៣ ដុល្លារ) តាមរយៈវេបសាយ amazon.co.uk។

វាអាចប្រើដើម្បីសម្អាតរន្ធចម្រុះយ៉ាងងាយស្រួលបំផុត។ ដបនេះមានច្រើនជម្រើស ដោយមានផលិតពីដែកអ៊ីណុក សេរ៉ាម៉ិក និង ប្លាស្ទិក។

ប៉ុន្តែដបនេះមានប្រសិទ្ធភាពសម្អាតរន្ធច្រមុះបានដូចគ្នា។ គ្រាន់តែដាក់ទឹកចូលប៉ាន់នេះរួចបង្ហៀរទឹកចូលតាមរន្ធច្រមុះម្ខាង ហើយផ្អៀងក្បាលទៅម្ខាង ដោយធ្វើយ៉ាងណាឱ្យត្រចៀកផ្អៀងស្មើដី ដើម្បីឱ្យស្លេសក្នុងរន្ធឆ្អឹងច្រមុះហៀរចេញមកក្រៅ។ រួចហើយបង្ហៀរទឹកទៅច្រមុះម្ខាងទៀត ជាការស្រេច។

ឧបករណ៍នេះជួយសម្អាតស្លេសដែលស្ទះពេញរន្ធច្រមុះ និងទប់ស្កាត់បញ្ហាហៀរសំបោរ ឬ តឹងច្រមុះញឹកញាប់ យ៉ាងមានប្រសិទ្ធភាព៕

adverise with khmeread