adverise with khmeread 1

Depay សន្យាថា​គាត់​នឹង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឲ្យ​ល្អ​ជាង​នេះ​

​ខ្សែបម្រើ Memphis Depay ចចេស​ថា​ខ្លួនគេ​អាច​កែប្រែ​ជោគវាសនា​នៅ Manchester United បាន បន្ទាប់ពី​ទទួលស្គាល់ថា គាត់​បរាជ័យ​ដើម្បី​បញ្ចេញ​សមត្ថភាព​នៅ​ទឹកដី Old Trafford​។​

​តារា​អន្តរជាតិ​ហូ​ឡង់​រូបនេះ បាន​បដិសេធ​ការផ្ទេរ​ទៅកាន់​ក្លឹប Liverpool និង Paris Saint-Germain ដើម្បី​សម្រេច​បំណង​របស់ខ្លួន​លេង​ឲ្យ​បិសាច​ក្រហម ក្នុងតម្លៃ ២៥ លាន​ផោន កាលពី​រដូវក្តៅ​មុន​។​

​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ក្នុង​រដូវ​កាល​នេះ​របស់ Depay គឺ​ធ្វើបាន​កាលពី​ប្រកួត​ជាមួយ​ក្រុម Club Brugge របស់​ប្រទេស​ប៊ែ​ល​ហ្សិ​ក ហើយ​គេ​គេ​រំពឹងថា តារា​វ័យ ២២ ឆ្នាំ​រូបនេះ​នឹង​លេង​បានល្អ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​អតីត​កីឡាករ​របស់ PSV តែងតែ​ជួប​ការលំបាក​ក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ទីមួយ​របស់គេ​។​

​ដោយ​ត្រូវបាន​សួរថា តើ​គាត់​នឹង​លេង​ល្អ​ដូច​ការរំពឹងទុក​រប​ស់​គាត់​ទេ Depay និយាយថា "​ទេ​! មិនទាន់​ទេ​! ខ្ញុំ​ដឹង​រឿងនេះ​។ ខ្ញុំ​នឹង​ព្យាយាម​តស៊ូ​ដើម្បី​វា​"​។​

"​ខ្ញុំ​មានការ​រំពឹងទុក​ជាច្រើន​ចំពោះ​រូបខ្ញុំ​ផ្ទាល់​។ រឿងនេះ​វា​សំខាន់​។ ក្លឹប​កំពុងតែ​រវល់ ចំណែក​ខ្ញុំ​កំពុង​រវល់​ពង្រឹង​ខ្លួន​ខ្ញុំ​។ ខ្ញុំ​មិន​ចង់​ដាក់​កាលបរិច្ឆេទ​លើ​វា​ទេ ឬក៏​នៅពេលណា​នោះទេ (​ខ្ញុំ​នឹង​ជួប​ការរំពឹងទុក​នេះ​) ប៉ុន្តែ​វា​នឹង​មកដល់​។ ទំនុកចិត្ត​និង​បទពិសោធន៍​នឹង​ជួយ​ខ្ញុំ​។ អ្នករៀន​ពី​កំហុស​របស់​អ្នក​"៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់