តែងតួឈុតឥណ្ឌា រឿង «​សង្គ្រាម​មហាទេព​ស្ដេច​ហនុមាន​» មានអ្នកសុំថតផ្អើលផ្សារទំនើបសុណ្ណា

ដោយ-ខ្មែររីដ
​ភ្នំពេញ- ពិធីករ-ពិធីការិនី ព្រមជាមួយនឹងផលិតករ ផងនោះ បានតែងខ្លួនគួឱ្យភ្ញាក់ផ្អើល ក្នុងឈុត រឿង​​«​សង្គ្រាម​មហាទេព​ស្ដេច​ហនុមាន​» តាមរយៈខ្សែរភាពយន្តឥណ្ឌា នៅផ្សារទំនើបសុវណ្ណា កាលពី ល្ងាចថ្ងៃអង្គារ៍ ​ទី៨ ២០១៨ ។ ការតុបតែងខ្លួនបែបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើនរូបបានសុំតួអង្គទាំងបីដួងថតព្រោងព្រាត ​នៅមុខផ្សារទំនើបសុវណ្ណា។

​រឿង «​សង្គ្រាម​មហាទេព​ស្ដេច​ហនុមាន​» ​ភាពយន្ត​នេះល្បី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​នៅ​ប្រទេស​ថៃ ​ហើយ​ត្រូវ​បាន​ទិញ​សិទ្ធិ​យក​មក​បញ្ចាំង​នៅ​ក្នុងស្រុក​កាលពីដើម​ខែឧសភា រៀងរាល់ថ្ងៃ​ច័ន្ទ ​ដល់​សុក្រ​​នៅ​វេលា​ម៉ោង​ថ្ងៃត្រង់​។

​លោក ហួង តារា​មុន្នី អ្នកគ្រប់គ្រង​ផ្នែក​សិល្បៈ​កម្សាន្ត​ប្រចាំ​នៅ​ប៉ុស្ដិ៍ទូរទស្សន៍ បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារ​តែ​ភាពយន្ត​រឿង ​«​សង្គ្រាម​មហាទេព​ស្ដេច​ហនុមាន​»​ ត្រូវ​បាន​ទិញ​សិទ្ធិ​ ក្នុង​តម្លៃ​ខ្ពស់​មក​ពី​ប្រទេស​ឥណ្ឌា​ ​យក​មក​បញ្ចាំង​នៅ​ក្នុងស្រុក ហើយ​ចង់អោយ​មហាជន​ខ្មែរ​បានដឹង​ទូលំទូលាយ​ពី​ការ​ដាក់​បញ្ចាំង ដើម្បី​បាន​​ទស្សនា​ភាពយន្ត​ល្បីឈ្មោះ​មួយ​នេះ និង​ដើម្បី​បានដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ហនុមាន​ ដែល​ពាក់ព័ន្ធ​ នឹង​រឿង​រាមកេរ្តិ៍ ​ក្នុង​អក្សរសិល្ប៍​ខ្មែរ​ផង​។ លោក​បាន​សម្រេច​ចំណាយ​ទុន​ធំ ​ក្នុង​ការ​សុំ​សិទ្ធិ​នៅ​ផ្សារ​ធំ​ៗ​មួយ​ចំនួន​ នៅ​រាជធានី​​ភ្នំពេញ និង​នៅ​តា​ខ្មៅ ដោយ​គម្រោង​អោយ​ផលិតករ​របស់​ប៉ុស្ដិ៍​ ដែល​ជា​តារា​សម្ដែង​ផង ​៣​រូប​តែង​តួ​ជា​ហនុមាន ​និង​ជា​ភរិយា​របស់​ហនុមាន ដែល​ជា​តួអង្គ​សំខាន់​ក្នុង​រឿង អោយទៅ​ផ្សព្វផ្សាយ​នៅ​តាម​ទី​សាធារណៈ​ទាំង​នោះ​។

​លោក​ថ្លែង​បញ្ជាក់​ថា ភាពយន្ត​នេះ​មាន​ចំនួន​ជាង ​៣០០​ភាគ ហើយ​បាន​ដាក់​ប​ញ្ចាំងលើកញ្ចាក់ទូរទស្សន៍ ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដោយ​តាំងពី​ដាក់​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ ឧសភា រៀងរាល់ថ្ងៃ​ច័ន្ទ ដល់
​ថ្ងៃ​សុក្រ វេលា​ម៉ោង ​១១​ព្រឹក​នោះ អាត្រា​អ្នក​តាមដាន​រឿង​នេះ​កើតឡើង​រាល់ថ្ងៃ​។

​ផលិតករ​ដែល​ត្រូវ​បាន​ជ្រើស​អោយ​តែង​តួ​ជា​ហនុមាន និង​ជា​ព្រះ​នាង​ក្នុង​រឿង​ «​សង្គ្រាម​មហាទេព​ស្ដេច​​ហនុមាន​»​ ទាំង​ ៣​រួម​មាន លោក លន់ ឯក អ្នក​នាង​កែវ សុវណ្ណ​នី ហៅ​ញ៉ា​ញ់ និង​អ្នក​នាង​ យ៉ុ​ង លី​កា អ្នកគ្រប់គ្រង​​កម្មវិធី​ដូច​គ្នា​។ ផលិតករ​ទាំង​៣ ត្រូវ​បាន​ជ្រើសរើស​អោយ​តំណាង​ ក្នុង​រឿង​ភាគ​ឥណ្ឌា​ល្បីឈ្មោះ​មួយ​នេះ បន្ទាប់​ពី​​កត់សម្គាល់ថា​ មានមុខមាត់​ និង​រូបរាង​ធំ​ខ្ពស់ ស័​ក្ដ​សមជា​ជនជាតិ​ឥណ្ឌា និង​បន្ទាប់​ពី​តែង​តួ​ជា​ឥណ្ឌា​ទៅ ក៏​ទាក់ទាញ​៕

adverise with khmeread