ឈរនៅគែមជ្រោះថត Selfie ឱ្យបានល្អឥតខ្ចោះ រអិលជើងធ្លាក់ជ្រោះ មិត្តភក្តិដែលសើចក្អាកក្អាយ ប្រែជាស្រែកទាំងរន្ធត់

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យតក់ស្លុតមួយដែលបុរសឥណ្ឌាមួយរូបបានរអិលជើងធ្លាក់ពីលើគែមទឹកជ្រោះកម្ពស់ជាង ១៥ម៉ែត្រ បន្ទាប់ពីកំពុងព្យាយាមថត Selfie ល្អឥតខ្ចោះមួយសន្លឹក។

លោក Subrat Nag ត្រូវបានគេឃើញកំពុងបាត់បង់លំនឹងរួចក៏រអិលធ្លាក់ពីលើជ្រោះនៅឯតំបន់ទឹកជ្រោះធម្មជាតិ Gali Gabdar ។

សំណើចសើចក្អាកក្អាយរបស់មិត្តគាត់ត្រូវបានឮ ប្រែទៅជាការស្រែកទាំងក្តីរន្ធត់វិញ ខណៈដែលពួកគេបានឃើញបុរសវ័យ ២៤ឆ្នាំរូបនេះបានរអិលជើងធ្លាក់ពីលើជ្រោះ។

Nag បានគេចផុតពីក្តីស្លាប់ ប៉ុន្តែគាត់បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Koraput ក្នុងរដ្ឋ Odisha ត្រូវបានផ្តិតជាប់នៅថ្ងៃទី៣ ខែឧសភាកន្លងទៅ៕


adverise with khmeread