អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Manchester រកឃើញថ្នាំព្យាបាលក្បាលទំពែក

ថ្នាំព្យាបាលក្បាលទំពែកដ៏មានប្រសិទ្ធភាពថ្មីមួយត្រូវបានរកឃើញ ដោយការប្រើថ្នាំមួយដែលគេប្រើសម្រាប់ព្យាបាលជំងឺពុកឆ្អឹង។

ការលូតលាស់សក់ គឺជាផលប៉ះនៃថ្នាំផ្សេងៗគ្នាមួយ ដូចជាថ្នាំ Cyclosporine A ដែលគេប្រើសម្រាប់ព្យាបាលជំងឺប្រព័ន្ធភាពស៊ាំ។

អ្នកស្រាវជ្រាវបានរកឃើញថាវាក៏រារាំងប្រូតេអ៊ីនមួយហៅថា SFRP1 ដែលរារាំងផ្លូវម៉ូលេគុល WNT ជាសរីរាង្គសម្រាប់លូតលាស់ជាលិកា រួមទាំងសក់។

ប៉ុន្ដែថ្នាំព្យាបាលថ្មីនេះប្រើថ្នាំផ្សេងហៅថា Way-316606 ដែលបង្កើតឡើងស្រដៀងទៅនឹង SFRP1 ដែរ ដែលវាប្រើសម្រាប់ព្យាបាលឆ្អឹងពុក។

ការស្រាវជ្រាវនេះធ្វើឡើងដោយវេជ្ជបណ្ឌិត Nathan Hawkshaw មកពីសាកលវិទ្យាល័យ University of Manchester ហើយនិយាយថាថ្នាំនេះអាចនឹងធ្វើឱ្យមនុស្សផ្លាស់ប្ដូរមុខមាត់ថ្មី សម្រាប់អ្នកដែលមានក្បាលទំពែក។

បច្ចុប្បន្នមានតែថ្នាំពីរប្រភេទប៉ុណ្ណោះសម្រាប់ព្យាបាលក្បាលទំពែក ដោយថ្នាំ Minoxidil សម្រាប់បុរស និងស្រ្ដី ហើយថ្នាំ Finasteride សម្រាប់តែបុរសប៉ុណ្ណោះ៕ ប្រភព៖BBC

adverise with khmeread