ប៉ូលិសចិនកំពុងតាមចាប់អ្នកទេសចរម្នាក់ លីត្រីដូលហ្វីន អភិរក្ស មិនដឹងយកទៅទីណាបាត់

អ្នកទេសចរចិនមួយរូបត្រូវបានចាប់ជាប់នៅក្នុងកាម៉េរាកំពុងលីសត្វត្រីមួយក្បាលដូចជាត្រីដូលហ្វីន នៅលើឆ្នេរមួយកន្លែងក្នុងកោះហៃឡុង ប្រទេសចិន។

ការស៊ើបអង្កេតដំបូងអនុវត្តដោយការិយាល័យនេសាទក្នុងតំបន់បានបង្ហាញថា សត្វមួយក្បាលដែលមានភិនភាគដូចជាដូលហ្វីនមួយក្បាលនេះ ត្រូវបានអណ្តែតមកទើរលើឆ្នេរ ហើយត្រូវបានគេជឿជាក់ថាបានងាប់ហើយ។

គេមិនច្បាស់នោះឡើយថាហេតុអ្វីបានជាបុរសរូបនេះបានយកសត្វសមុទ្រអភិរក្សមួយក្បាលនេះចេញពីតំបន់កើតហេតុ ប៉ុន្តែមន្រ្តីក្នុងតំបន់ក៏កំពុងនឹងតាមស្វែងរកបុរសរូបនេះផងដែរ៕


adverise with khmeread