01

ផ្លូវពីរកន្លែងកកស្ទះចរាចរណ៍រាល់ថ្ងៃ ពលរដ្ឋធុញថប់

      ភ្នំពេញ ៖ ម្តុំអតីតស្ពានដែកចំការដូង ផ្លូវមុនីរ៉េតកែងផ្លូវ៣៧១ ជាប់ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យនិងសង្កាត់ដង្កោ និង ម្តុំមុខមន្ទីរពេទ្យរុស្ស៊ី សង្កាត់ទំនប់ទឹកជាប់ព្រំប្រទល់សង្កាត់បឹងទំពុន មានការកកស្ទះចរាចរណ៍ រាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋមានការធុញថប់ ។
     ឥឡូវព្រឹកម៉ោង៧ ថ្ងៃទី០៩ធ្នូឆ្នាំ២០១៥នេះ នៅចំណុច ចាប់ពីមុខប៊ែលធី តាមបណ្តោយផ្លូវចំការដូង កំពុងស្ទះចរាចរណ៍ ដោយសារមានការដ្ឋាន ដាក់ប្រពន្ធ័លូធំ របស់ក្រុមហ៊ុន ណឹម ម៉េងគ្រុប ហើយកម្លាំងប៉ូលិសនិងជាការពារសង្កាត់កំពុងតែជួយសម្រួលចរាចរណ៍។
     គេឆ្ងល់ថា ហេតុអ្វីស្ទះចរាចរណ៍រាល់ថ្ងៃ? ខ្លះថាមកពីពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍...ខ្លះថាមកពីសមត្ថកិច្ចមិនមកសម្រួលចរាចរណ៍...ខ្លះទៀតថាមកពីអ្នកធ្វើផ្លូវនិងធ្វើលូមិនព្រមធ្វើពេលយប់ ហើយមកធ្វើពេលថ្ងៃទើបវាស្ទះ....។
     ខ្មែររីដ យល់ថា ការកកស្ទះចរាចរណ៍បណ្តាលមកពីមូលហេតុទាំង៣ខាងលើនេះ ដូច្នេះគួរតែរួមគ្នាដោះស្រាយ ៕

មតិយោបល់