adverise with khmeread 1

Beckham ខ្លាច​កេរ្តិ៍ឈ្មោះ​របស់ Man Utd ជា "​ក្លឹប​ធំជាងគេ​ក្នុង​ពិភពលោក​" ស្ថិតក្នុង​ភាព​សង្ស័យ​បន្ទាប់ពី​ខ្សត់​ពាន​

​លោក David Beckham បាន​ព្រមាន​ក្រុម Manchester United ថា ពួកគេ​នឹង​បាត់បង់​ចំណាត់ថ្នាក់​លេខ​មួយ​ជា​ក្រុម​ធំ​នៅក្នុង​ពិភពលោក ប្រសិនបើ​ពួកគេ​មិន​ចាប់ផ្តើម​ឈ្នះ​ពានរង្វាន់​ម្តងទៀត​។​

​ក្រុម​បិសាច​ក្រហម​កំពុងស្ថិត​ក្នុង​ដំណើរការ​យ៉ាប់យ៉ឺន​គិត​ចាប់តាំងពី​ឆ្នាំ ១៩៨០ មក ហើយ​នៅ​មិនទាន់​លើក​ពាន​ចាប់តាំងពី​លោក Sir Alex Ferguson ចូលនិវត្តន៍​មក បន្ទាប់ពី​បានឈ្នះ Premier League កាលពី​ឆ្នាំ ២០១៣​។​

​វីរៈបុរស​នៅ​ទឹកដី Old Trafford រូបនេះ​បាន​និយាយថា "Man United គឺ Man United! វា​មិន​សំខាន់​ទេ​ប្រសិនបើ​អ្នក​ស្រឡាញ់​ឬ​ស្អប់​ពួកគេ ព្រោះ​ពួកគេ​ជា​ក្រុម​ធំ​មួយ ប្រសិនបើ​មិនធំ​ទេ ក្លឹប​ក្នុង​ពិភពលោក​និង​អ្នក​ត្រូវតែ​រក្សា​កេរ្តិ៍ឈ្មោះ​នេះ​"​។​

"​វិធី​តែមួយគត់​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​នេះ គឺ​ចាប់ផ្តើម​ឈ្នះ​ពាន​។ យើង​ទទួលបាន​ជោគជ័យ​ច្រើនណាស់​ក្នុងអំឡុង ២០ ឆ្នាំ​មកនេះ ហើយ​ប្រសិនបើ​យើង​មិន​ឈ្នះ​អ្វី​សោះ​សម្រាប់​មួយ​ទៅ​ពីរ​រដូវ​កាល​ទៅមុខទៀត មនុស្ស​នឹង​និយាយ​ពី​វិបត្តិ​ហើយ​"​។​

"​ក្នុងនាម​ជា​អ្នកគាំទ្រ​បិសាច​ក្រហម ខ្ញុំ​តែងតែបាន​សង្ឃឹមថា យើង​នឹងមិន​ដាំ​ក្បាល​ចុះក្រោម​ឡើយ ប៉ុន្តែ​វា​ជៀស​មិន​រួច​។ នៅពេលដែល​គ្រូបង្វឹក​ចាកចេញ វា​តែងតែ​ជា​ព័ត៌មាន​ដ៏​ធំ ប៉ុន្តែ​អ្នក​ក៏​បាត់បង់​កីឡាករ​ដូចជា Keano, Scholesy និង Giggsy ដែល​បាន​ឈប់​លេង​បាល់​ដែរ​"​។​

"​អ្នក​បាន​បាត់បង់​តួអង្គ​ដ៏​អស្ចារ្យ​ក្នុង​ក្រុម​។ ហើយ​លោក David Gill បាន​ដកខ្លួន​ចេញពី Manchester United ទៀត​។ ពួកគេ​ទាំងអស់គ្នា​គឺ​សុទ្ធតែជា​ផ្នែក​ដ៏​សំខាន់​របស់​ក្លឹប​”៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់