អតីតតួកូនជ្រូកជប៉ុនត្រូវម្តាយកាត់កាល់ចោលភ្លែត ក្រោយដឹងថានាងចាប់អាជីពថតសិច...លើសពីនោះ នៅមានរឿងច្រើនទៀត ដែលនាងលាតត្រដាង

អតីតតារាសិចជប៉ុនរូបនេះបាននិយាយប្រាប់អំពីរបៀបដែលនាងស្រែកយំ នៅពេលកាមេរ៉ាថតចប់រឿងម្តងៗ។ នាង​ Emiri Okazaki មកពីទីក្រុងតូក្យូ បានចាប់ផ្តើមធ្វើការក្នុងភាពយន្តមនុស្សពេញវ័យនៅអាយុ ២១ ឆ្នាំ បន្ទាប់ពីដឹងថានាងទំនងជាមិនអាចសម្រេចបាននូវក្តីសុបិនរបស់នាងក្នុងការក្លាយជាតារាបង្ហាញម៉ូតដ៏ល្បី និងតារាសម្តែងលើកញ្ចក់ទូរទស្សន៍។

និយាយក្នុងបទសម្ភាសន៍ជាមួយតារា YouTube ឈ្មោះ Kei នៅលើឆានែលឈ្មោះ Asian Boss របស់គាត់ នាង Emiri បានលាតត្រដាងពីរបៀបដែលនាងទទួលបានប្រាក់កម្រៃរហូតដល់ ៦.០០០ ដុល្លារក្នុងមួយរឿង ហើយថតរឿងសិច ២៨ រឿងក្នុងមួយខែ ដែលសរុបទៅគឺរកបាន ១៦៨.០០០ ដុល្លារក្នុងមួយខែ។

ទោះយ៉ាងណា អាជីពដ៏កាក់កបនេះក៏ធ្វើឱ្យខូចខាតទំនាក់ទំនងផ្ទាល់ខ្លួនរបស់នាងដែរ។ ម្តាយរបស់នាងបានកាត់កាល់នាងរយៈពេល ៦ ខែ បន្ទាប់ពីគាត់បានដឹងថានាងកំពុងធ្វើការក្នុងឧស្សាហកម្មសិច ហើយម្ដាយរបស់មិត្តប្រុសនាង រងនូវក្តីអាម៉ាសយ៉ាងខ្លាំង រហូតដល់ថ្នាក់ព្យាយាមបំបែកអ្នកទាំងពីរចេញពីគ្នាទៀតផង។

Emiri ឥឡូវអាយុ ២៧ ឆ្នាំ ក៏បាននិយាយផងដែរពីអារម្មណ៍ឈឺចាប់នៃការងារនេះ ដោយទទួលស្គាល់ថា នាង "ស្រែកយំ" នៅពេលកាមេរ៉ាថតចប់ ពីព្រោះនាងមានអារម្មណ៍តក់ស្លុតខ្លាំងពេក។

និយាយអំពីចុងបញ្ចប់នៃការថតរឿងសិចដំបូងរបស់នាង នាងនិយាយថា "វាពិបាកក្នុងការពន្យល់ ប៉ុន្តែវាដូចជាអារម្មណ៍ច្របូកច្របល់ខ្លាំងសម្រុកមកប៉ះទង្គិចលើរូបខ្ញុំភ្លាមៗ ហើយខ្ញុំក៏យំតែម្តង។ មាននារីច្រើននាក់ណាស់យំនៅពេលកំពុងថត"។

"ក្នុងករណីរបស់ខ្ញុំ ខ្ញុំស្រមៃថា វាមិនមែនជារូបខ្ញុំពិតប្រាកដទេ ប៉ុន្តែជាតារាសម្តែងម្នាក់ដែលកំពុងដើរតួក្នុងភាពយន្ត។ ដូច្នេះខ្ញុំមិនបានយំទេ ខណៈកំពុងថតរឿង ប៉ុន្តែនៅពេលថតចប់ ហើយខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំស្រាប់តែចាប់ផ្តើមយំ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំយំទេ"។

Emiri ដែលឈប់ពីឧស្សាហកម្មសិចហើយឥឡូវនេះមានអាជីវកម្មកែសម្ផស្សផ្ទាល់ខ្លួន បានបង្ហើបឱ្យដឹងថា នាងធ្លាប់ធ្វើការជាមួយតារាសិចស្រីៗដែលមានប្រវត្តិផ្សេងៗគ្នា រួមទាំងតារាមកពីគ្រួសារអ្នកមាន ដែលរៀនចប់ពី "សាកលវិទ្យាល័យល្បីៗ"។

Emiri បកស្រាយថា "ពួកនាងនិយាយថាផ្នែកតូចមួយនៃមូលហេតុដែលពួកនាងថតសិច គឺដើម្បីរកលុយខ្លះ ប៉ុន្តែមូលហេតុសំខាន់ដែលពួកនាងធ្វើដូច្នេះ គឺដោយសារពួកនាងចង់ដឹងចង់ឃើញផ្ទាល់"។

Emiri ចាប់ផ្តើមរឿងសិចដំបូងរបស់នាងនៅអាយុ ២១ ឆ្នាំ ក្នុងឆ្នាំ ២០១១។

នាងបានរៀបរាប់ថា ការថតរឿងជាធម្មតាចំណាយពេលរយៈពេល ២ ថ្ងៃ ដោយមួយថ្ងៃៗគឺមានរយៈពេល ១២ ម៉ោង ឬអាចថត ២១ ម៉ោងជាប់ក៏មានដែរ។ នៅថ្ងៃថត នាងត្រូវបានជ្រើសរើសដោយភ្នាក់ងាររបស់នាង ហើយត្រូវបាននាំទៅជួបជាមួយអ្នកដឹកនាំរឿង ដើម្បីបញ្ជាក់ឡើងវិញនូវអ្វីដែលនាងអាចឬមិនអាចធ្វើបាន៕

adverise with khmeread