ស្ត្រីមករដូវ ឧស្សាហ៍ភ្លាត់ស្នៀតធ្វើឱ្យប្រឡាក់ពូកបែបនេះស្ទើររាល់ព្រឹក តែកុំបារម្ភ គេមានវិធីបំបាត់ស្នាមប្រឡាក់នេះ ប្រើពេលត្រឹម ២ នាទីប៉ុណ្ណោះ

ជាធម្មតាទេ ឱ្យតែពេលមករដូវម្តងៗ នារីៗគង់តែមានពេលមួយភ្លាត់ស្នៀតធ្វើឱ្យប្រឡាក់ពូកជាក់ជាមិនខាន។ ទោះខំប្រើសំឡីអនាម័យត្រឹមត្រូវយ៉ាងណា ក៏នៅតែអាចភ្លាត់ស្នៀតបានដែរ ព្រោះពេលគេងតែងរើបំរាស់ខ្លួនឆ្វេងស្តាំជាប់ ជាហេតុធ្វើឱ្យហៀរទឹករដូវមកប្រឡាក់ពូក។ ប៉ុន្តែអស់បារម្ភ គេមានវិធីបំបាត់ស្នាមប្រឡាក់នេះ ក្នុងរយៈពេល ២ នាទីប៉ុណ្ណោះ។

* អ្វីដែលត្រូវការ
- ទឹក ១ ដុំ
- ក្រដាសអនាម័យជូតកូនក្មេង

* អនុវត្ត
យកទឹកកកត្រដុសលើស្នាមប្រឡាក់នោះ យ៉ាងតិច ២ នាទី ស្នាមប្រឡាក់នឹងរលុបបាត់អស់ជាក់ជាមិនខាន។ បន្ទាប់មក យកក្រដាសអនាម័យកូនក្មេង ជូតសម្អាតចុងក្រោយជាការស្រេច៕

adverise with khmeread