ស្ពឹកដៃជើងម្តងម្កាល ជារឿងធម្មតា តែបើស្ពឹកញឹក ឬស្ពឹកអចិន្ត្រៃយ៍ គឺមកពីមូលហេតុទាំង ៨ នេះឯង

ការស្ពឹក គឺជារោគសញ្ញាមួយ ដែលអាចកើតឡើងក្នុងប្រអប់ដៃ ជើង ដៃ ក្រភួនដៃ និងគ្រប់កន្លែងលើរាងកាយ។ ហើយវា គឺជាការរំខានដ៏មិនគួរឱ្យជឿមួយសម្រាប់មនុស្សរាល់គ្នា។ ស្ពឹកភាគច្រើន គឺស្ពឹកមួយភ្លែតប៉ុណ្ណោះ ប៉ុន្ដែមានករណីខ្លះស្ពឹកជាអចិន្ត្រៃយ៍។ ឧ. ស្ពឹកមួយភ្លែត គឺនៅពេលសរសៃប្រសាទស្ថិតក្រោមសម្ពាធរយៈពេលយូរ ដូចជាអង្គុយកងទាក់ខ្លា ឬគងពីលើដៃនៅពេលអ្នកគេងលក់ជាដើម។

ក្រៅពីករណីខាងលើបង្កឱ្យស្ពឹក នៅមានករណីមួយចំនួនបង្កឱ្យស្ពឹកដូចគ្នាដូចខាងក្រោមនេះ។

១. ការនៅទីតាំងដដែលរយៈពេលយូរ។

២. កើតទឹកនោមផ្អែម ៖ ស្ពឹកដៃ ស្ពឹកជើង អាចជារោគសញ្ញាទឹកនោមផ្អែម ដោយសារតែសរសៃប្រសាទរងការខូចខាតធ្ងន់ធ្ងរ។

៣. ខ្វះវីតាមីន ៖ ខ្វះវីតាមីន B1, B12, B6, E និង Niacin ធ្វើឱ្យមុខងារសរសៃប្រសាទដំណើរការមិនល្អ។

៤. កើតជំងឺទាក់ទងនឹងសរសៃប្រសាទ (Nerve Entrapment Syndromes) ៖ ជំងឺត្រូវការវះកាត់ដើម្បីព្យាបាល។

៥. ជំងឺប្រព័ន្ធ (Systemic Diseases) ៖ ស្ពឹកអាចជារោគសញ្ញាជាច្រើនដូចជា បញ្ហាថ្លើម, ខូចសរសៃឈាម, ជំងឺឈាម, ជំងឺតម្រងនោម, អតុល្យភាពអ័រម៉ូន, រលាករ៉ាំរ៉ៃ, ជំងឺទាក់ទងនឹងជាលិកា, មហារីក និងជំងឺ Amyloidosis។

៦. ការរងឥទ្ធិពលជាតិពុលដូចជាជាតិពុលអាសេនិក, ប៉ារត, Thallium និងសារធាតុគីមីផ្សេងទៀតដែលចេញពីរោងចក្រ។

៧. ការសេពគ្រឿងស្រវឹងលើសកម្រិត។

៨. និង ធ្លាប់មានរបួសនៅផ្នែកណាមួយលើរាងកាយ៕

adverise with khmeread