adverise with khmeread 54feb47f2ecdb 0711 broken bone xl

ស្ត្រី​ដែលមាន​បញ្ហា​ឆ្អឹង​គួរស្វែងយល់​! កាល់ស្យូម និង​វីតាមីន D ជួយ​កាត់បន្ថយ​ការ​ប្រេះ​ឆ្អឹង​

​    ​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា​ស្ត្រី​ដែល​ទទួលទាន​កាល់ស្យូម និង​វីតាមីន​D​បន្ថែម​អាចជួយ​កាត់ បន្ថយ​ភាព​ប្រេះស្រាំ​របស់​ឆ្អឹង​បាន​។​

​    ​ប្រភពពី​ទីភ្នាក់ងារសារព័ត៌មាន Associated Press ឲ្យ​ដឹងថា​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ឧបត្ថម្ភ​ដោយ​ទីស្តីការក្រសួង​ការពារជាតិ​អាមេរិក ដែល​បាន​ដាក់ជូន​អង្គការ Orthopaedic Research Society នៅ​ទីក្រុង San Diego កាលពី​ថ្មីៗ​កន្លងទៅនេះ​បាន​រកឃើញថា​ស្ត្រី​ក្មេង​ទទួលទាន​កាល់ស្យូម និង​វីតាមីន​D កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៨​សប្តាហ៍​អាច​កាត់បន្ថយ​ភាព​ប្រេះស្រាំ​របស់​ឆ្អឹង​ជាង​ស្ត្រី​ដែល​មិន​ទទួលទាន​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាង​ដូចនេះ​បន្ទាប់ពី​បាន​សិក្សា​លើ​ស្ត្រី ៣.៧០០​នាក់ ដែលមាន​អាយុ​ពី ១៧ ទៅ​៣៥​ឆ្នាំ ដែល​ទទួលទាន​កាល់ស្យូម ២.០០​មក្រ និង​វីតាមីន​D ៨០០IUs (International Units) ជាប្រចាំ​រយៈពេល ៨ សប្តាហ៍​បាន​រកឃើញថា​មាន​ភាព​ប្រេះស្រាំ​ឈឺ​ចុកចាប់​ឆ្អឹង ២៧% តិចជាង​ក្មេងស្រី​ដែល​មិន​ទទួលទាន​។​

​    ​អ្នកស្រាវជ្រាវ​យល់ថា ប្រការនេះ​ដោយសារ​រាងកាយ​ប្រើ​កាល់ស្យូម​ក្នុងការ​ផលិត​និង​ជួសជុល​ឆ្អឹង ខណៈ​វីតាមីន​D ជួយ​ឲ្យ​រាងកាយ​ស្រូ​ម​យក​កាល់ស្យូម​បានល្អ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ដែលជា​អត្ត​ព​លិ​ក ឬ​ក្រុម​ស្ត្រី​ធ្វើការ​ធ្ងន់ធ្ងរ​អាច​ជៀស​ផុតពី​បញ្ហា​ឈឺ​ឆ្អឹងខ្នង​បាន​។

​    ​អាហារ​សម្បូរ​កាល់ស្យូម​មានដូចជា ស្លឹក​បន្លែ​បៃទង ឈី​ស ទឹកដោះគោ ទឹកដោះគោ​យ៉ា​អួ តៅហ៊ូ ខាត់ណា សណ្តែកខៀវ គ្រាប់​អាល់​ម៉ុង និង​ត្រី​។ រីឯ​អាហារ​សម្បូរ​វីតាមីន D មានដូចជា​ខ្លាញ់ត្រី ផ្សិត ថ្លើម​គោ ឈី​ស និង​ស៊ុត​លឿង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់