លោក Carlo Ancelotti បង្ហាញចំណាប់អារម្មណ៍ចំពោះតំណែងគ្រូបង្វឹកនៅ ក្លឹប Arsenal

លោក Carlo Ancelotti បានបង្ហាញការចាប់អារម្មណ៍​ចង់​ជំនួស​ការងារ​របស់លោក Arsene Wenger ជា​អ្នក​ចាត់​ការ​នៅ​ក្លឹប ​Arsenal ប្រសិនបើ​ក្លឹបនេះ​មិនទាន់បាន​សម្រេចកិច្ច​ព្រមព្រៀងណាមួយ​ជាមួយ​គោលដៅ​កំពូល​ពីរ​រូបនោះទេ។

        គេជឿថា លោក Max Allegri និង​លោក Luis Enrique គឺជា​បេក្ខភាព​ដែលអាចចូល​កាន់តំណែង​នេះ​ ស្របពេល​លោក Wenger គ្រោងចាកចេញនៅដំណាច់រដូវកាល​នេះ បន្ទាប់ពី​ចំណាយ​ពេល​ដឹកនាំ​អស់រយៈ​ពេល​២២​ឆ្នាំ​នៅ​ក្លឹប Arsenal ។

        ទោះបីជា​យ៉ាងណា លោក Ancelotti ក៍​ត្រៀម​ខ្លួន​សម្រាប់ការងារ​នេះដែរ ខណៈ​ពេល​លោកកំពុង​ស្វែង​រក​ការងារដំបូង​ ចាប់តាំងពីក្លឹប Bayern Munich ​បណ្តេញ​ចេញ​ពី​ការងារ​កាល​ពីខែកញ្ញា​ឆ្នាំមុន។

        លោក Ancelotti បាន​ច្រានចោល​តួនាទី​ជា​អ្នក​ចាត់ការ​គ្រូបង្វឹក​ជម្រើស​ជាតិ​អ៊ីតាលី​កាល​ពីដើម​ខែនេះ ដោយ​លើកឡើង​ពី​បំណងចង់ដឹកនាំ​ក្លឹបបាល់ទាត់អាជីពច្រើនជាង។

        លោកបាន​និយាយថា “​ខ្ញុំ​បាន​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង ដើម្បី​ដឹកនាំ​ក្លឹប។ ខ្ញុំមិនដឹងថា តើ​វាជាការងារនៅ​អ៊ីតាលីឬបរទេសនោះទេ។ ប្រសិនបើ​មាន​ឱកាស​មក​ដល់ ខ្ញុំ​ប្រាកដជាវិលត្រឡប់ទៅវិញ”៕

adverise with khmeread