ខ្សែការពារ Joe Gomez របស់ក្រុម Liverpool នឹងត្រូវអវត្តមានពីកាប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ CL ដោយសាររបួស កជើង

ខ្សែការពារ​ Joe Gomez របស់​ក្លឹប ​Liverpool ត្រូវ​បាន​ដកចេញពី​ការប្រកួតវគ្គផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ CL ជាមួយក្រុម Real Madrid ហើយក៏​ប្រហែលជាបាត់មុខពី​ការប្រកួត​វើលខាប់នៅរដូវក្តៅនេះផងដែរ បន្ទាប់ពី​ធ្វើការវះកាត់កជើងដែលមានបញ្ហារបួស។

        Gomez មិនអាចលេងបាន​ល្អក្នុងការ​ប្រកួតនេះ​ដោយ​សារតែការឈឺចាប់ ហើយត្រូវបាន​ដកចេញពីក្រុមជម្រើ​ស​របស់ Liverpool អំឡុង​ពេលប្រកួត​ជាមួយ​ក្រុម Chelsea កាល​ពីចុងសប្តាហ៍​មុន​ពេល​ធ្វើការវះកាត់​ដើម្បី​បំបាត់ការឈឺចាប់នេះ។

        កីឡាករ​វ័យ២០ឆ្នាំ​រូបនេះមិនទាន់​ជាសះស្បើយ​ពេញលេញ​នៅឡើយទេ​អំឡុង​ពេល​ប្រកួត​មិត្ត​ភាពជាមួយក្រុម​ហូឡង់​កាលពីខែមីនា​ ហើយ​បញ្ហា​នេះចាប់ផ្តើម​រើឡើងវិញ ​ខណ:ពេល​មមាញឹកការប្រកួត​នៅ​ក្របខណ្ឌ​ PL ជា មួយក្រុម West Brom និងក្រុម Stoke ។

        ជារឿងគួរឲ្យ​ស្តាយ​ដែល​កីឡាករ​វ័យក្មេងរូបនេះមិនអាចបង្ហាញមុខ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​​ CL លើកដំបូងរបស់ Liverpool គិតចាប់តាំងពី​ឆ្នាំ​២០០៧​មក​នៅចុងខែនេះនៅទីក្រុងកៀវ​ ៕

adverise with khmeread