កីឡាកររួមក្រុម Arsenal ខកចិត្តកាន់តែខ្លាំងចំពោះ Mesut Ozil

តាមព័ត៌មាន​ថា កីឡាករ​នៅក្លឹប Arsenal មានការខកចិត្តចំពោះ​​កីឡាករ​ ដែល​មាន​ប្រាក់ឈ្នួលខ្ពស់ជាងគេ​ Mesut Ozil បន្ទាប់ពី​មាន​ព័ត៌មាន​ថា កីឡាករ​​រូបនេះ​នឹងអវត្តមាន​រហូត​ដល់​ចប់​យុទ្ធនាការក្របខណ្ឌ PL។

        កីឡាករសញ្ជាតិ​អាល្លឺម៉ង់​រូបនេះមិនបាន​ចូល​រួម​៥ប្រកួត​ចុងក្រោយ​របស់ Arsenal ហើយ​នៅ​ពេលនេះ​មិនអាចលេងក្នុងការប្រកួត​ចុងក្រោយ​ទៀត​ដោយសារមាន​បញ្ហា​របួស​ខ្នង។

        Ozil បាន​វិលត្រឡប់​មកវិញ​នាពេល​ថ្មីៗនេះសម្រាប់ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ Europa League ដ៍សំខាន់ជើង​ទី​២ជាមួយ​ក្រុម Atletico Madrid ប៉ុន្តែ​ធ្វើមិនបាន​ល្អទេ ដែលបណ្តាល​ឲ្យ​អតីត​កីឡាករ​ជើងចាស់​​Arsenal  Martin Keown ហៅ​ Ozil ថា មិនស័ក្តិសម​នឹងពាក់អាវរបស់​ក្រុម Arsenal ទេ។

        ការរិះគន់របស់ Keown នៅពេលនេះហាក់ដូចជា​ត្រូវ​បាន​ចែករំលែក​ក្នុងចំណោម​កីឡាករ​របស់ Arsenal ស្របពេលមាន​ការមិនសប្បាយចិត្ត​កាន់តែ​ខ្លាំង​ឡើង​ចំពោះ Ozil ៕

adverise with khmeread