Arsene Wenger: ខ្ញុំទទួលបានការផ្តល់កិច្ចសន្យាច្រើនជាងការរំពឹងទុក

អ្នកចាត់ការក្លឹប Arsenal លោក Arsene Wenger បាន​បង្ហើបប្រាប់ថា លោក​ទទួលបាន​សំណើជាច្រើន​ ខណៈ​ពេល​លោក​គ្រោងនឹង​ចាកចេញ​ពី​ក្លឹប Arsenal បន្ទាប់ពីដឹកនាំ​អស់រយៈពេល ២២ឆ្នាំ។

        គ្រូបង្វឹករូបនេះនឹងដឹកនាំ​ពីរប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Leicester និង​ក្រុម Huddersfield នៅសប្តាហ៍នេះ ខណៈពេលវេលាសម្រាប់លោកកាន់តែ​ខ្លីទៅជាមួយ Arsenal ។

        នៅពេលសួរនាំថា តើ​លោកបាន​ទទួលសំណើឬយ៉ាងណា លោក Wenger បាននិយាយថា “ប្រាកដណាស់ គឺច្រើនជាងការរំពឹងទុករបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនវិភាគឬពិចារណា​អ្វីទេ។ ខ្ញុំចង់ធ្វើការងារនៅទីនេះ រហូតដល់ថ្ងៃចុងក្រោយនៃកិច្ច​សន្យា”។

        លោក​ Wenger បន្តថា “ខ្ញុំនៅសកម្មនៅឡើយ។ ខួរក្បាលរបស់ខ្ញុំ​នៅចង់បានការងារធ្វើ ហើយ​សកម្ម”។ លោកក៏បាន​លើកទឹកចិត្ត​ក្លឹប Arsenal ឲ្យ​តែង តាំងអ្នកស្នងតំណែង​របស់លោកឲ្យបានមុន​ព្រឹត្តិការណ៍វើលខាប់ផងដែរ៕

adverise with khmeread