បុរសអាហ្វ្រិកចូលស្ទឹងមិនតាមបត់ ហ៊ានវាយនិងជេរប្រមាថអ្នកសុំទាននៅទឹកដីចិន ជនជាតិចិនដូចគ្នាឃើញទើសពេក ប្រើសុទ្ធតែក្បាច់ខ្លាហោះនាគក្រាប ដាក់បុរសអាហ្វ្រិកសងសឹកវិញ

វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបច្ចុប្បន្នកំពុងចរាចរខ្លាំងគួរឱ្យកត់សម្គាល់ក្នុងប្រទេសចិន បានបង្ហាញ បុរសអាហ្វ្រិកមួយរូបត្រូវបានគេធាក់យ៉ាងធ្ងន់ធ្ងរលើដើមទ្រូង សម្រាប់ការឆ្លើយតបមួយដែលបុរសរូបនេះបានម៉ាក់ងាយ និងវាយដំទៅលើអ្នកសុំទានមួយរូបនៅតាមដងផ្លូវនៃទីក្រុងក្វាងចូវ ក្នុងតំបន់ភាគខាងត្បូងខេត្តក្វាងទុង ប្រទេសចិន។

នៅក្នុងវីដេអូឃ្លីប ដែលបានចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមធំបំផុតរបស់ចិន Weibo គេឃើញបុរសអាហ្វ្រិករូបនេះកំពុងវាយ ទាត់ និងប្រើពាក្យសម្តីប្រមាថទៅលើអ្នកសុំទានមួយរូបកំពុងអង្គុយនៅលើដងផ្លូវកើតហេតុ។ នេះបើយោងតាមវេបសាយត Shanghaiist។

វាពិតជាទិដ្ឋភាពដ៏ឈឺចាប់ ដែលបុរសជនជាតិអាហ្វ្រិករូបនេះបានធ្វើដាក់អ្នកសុំទាន ហើយបុរសរួមសញ្ជាតិចិនមួយរូបបានសម្រេចចិត្តបញ្ចប់រឿងមួយនេះភ្លាមៗ។ គាត់បានឈានជើងចូល ដោយកំហឹង ហើយហក់ធាក់ពេញទំហឹងទៅលើបុរសអាហ្រ្វិក ដែលមើលទៅពិតជាធ្ងន់ធ្ងរដែលផ្ទប់គាត់ទៅនឹងជញ្ជាំង។

មិនមានរបាយការណ៍លម្អិតនោះឡើយពីហេតុការណ៍នេះ។ ទោះយ៉ាងណាក្តី អ្នកនៅជិតកន្លែងកើតហេតុបាននាំគ្នាសាទរផងដែរទៅដល់បុរសក្លាហានដែលបានឈានជើងបញ្ចប់ការប្រមាថមួយនេះ ហើយពួកគេចូលទៅផ្តល់ការការពារបន្ថែមទៅដល់ជនរងគ្រោះផងដែរ៕

adverise with khmeread