1

​លោក Mourinho បកស្រាយ​រាល់​ចម្ងល់​នឹង​ពាក្យ​ចចាមអារ៉ាម​ទាំងឡាយ​នៅ​សិង្ហ​បុរី​

​លោក Jose Mourinho បានផ្តល់​តម្រុយ​ថា គាត់​នឹងមិន​ចូលរួម​ជាមួយ​ក្លឹប​អំឡុង​ពេលនេះ​ទេ ប៉ុន្តែ​ហាក់ដូចជា​នឹង​ចាប់ផ្តើម​ការងារ​ថ្មី​នៅ​រដូវ​កាល​ក្រោយ​ជាមួយ​ក្លឹប​ថ្មី​ទៅហើយ​។​

​បន្ទាប់ពី​បាន​ជួប​និង​ស្វាគមន៍​ជាមួយ​សិស្ស​នៅ​សាលា NorthLight ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ពុធ គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា "​ខ្ញុំ​តែងតែមាន​អារម្មណ៍​ថា វា​ជា​ការល្អ​ក្នុងការ​រង់ចាំ ដោយ​មិន​ប្រញាប់​ពេក វា​ប្រសើរ​ដើម្បី​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​ដើម្បី​រង់ចាំ​ឱកាស​ត្រឹមត្រូវ ការផ្លាស់​ដ៏​ត្រឹមត្រូវ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ចាប់ផ្តើម​រដូវ​កាល​ក្រោយ​ជាមួយ​ក្លឹប​ថ្មី​និង​គម្រោង គឺ​ប្រហែលជា​រឿង​ដ៏​ល្អ​សម្រាប់​ខ្ញុំ​"​។​

"​ខ្ញុំ​អាន​រឿង​ខុសប្លែកគ្នា​ជាច្រើន​។ ថ្ងៃមួយ​ពួកគេ​និយាយថា ខ្ញុំ​ទៅ​ប្រទេស​ចិន ថ្ងៃ​ផ្សេងទៀត​និយាយថា ខ្ញុំ​ទៅ​ប្រទេស​អ៊ីតាលី និង​មនុស្ស​និយាយថា​ខ្ញុំ​ទៅ Inter Milan ទៀត​។ ខ្ញុំ​នៅទីនេះ​! ខ្ញុំ​ច្បាស់​ថា នរណាម្នាក់​នឹង​និយាយថា​ខ្ញុំ​នឹង​ដឹកនាំ​ជម្រើសជាតិ​សិង្ហ​បុរី​ជាក់​ជាមិនខាន​"​។​

​លោក Mourinho ត្រូវបាន​ប្រទះឃើញ​កំពុង​ឈរ​មើល​ការប្រកួត​របស់​ក្រុម Inter Milan កាលពី​សប្តាហ៍​មុន និង​ពាក្យ​ចចាមអារ៉ាម​បាន​រាលដាល​ថា គាត់​នឹង​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​អ៊ីតាលី​មួយ​នេះ​ទៀតផង​។ ទោះជា​យ៉ាងនេះ​ក្តី ប្អូនស្រី​របស់​អតីត​ម្ចាស់​ក្លឹប Inter និយាយថា គាត់​ហាក់ដូចជា​នឹងចូលរួម​ជាមួយ​បិសាច​ក្រហម Manchester United​។​

​ពាក្យ​ចចាមអារ៉ាម​បាន​និយាយ​តៗ​គ្នា​ថា គាត់​នឹង​ជំនួស​លោក Louis van Gaal ដែល​កំពុង​ដឹកនាំ Man Utd យ៉ាង​ត្រដាបត្រដួស​ជាមួយនឹង​លោក Mourinho បាន​ទម្លាយ​ឲ្យ​ដឹងថា "​បាទ​! ខ្ញុំ​នឹក​បាល់ទាត់​និង​ប្រសិនបើ​ទទួលបាន​ឱកាស​ត្រឡប់​ទៅ​ថ្ងៃស្អែក ខ្ញុំ​នឹង​ទៅ​"​។​

​ដោយ​ត្រូវបាន​សួរ​ពី​ពេលវេលា​របស់លោក​ជាមួយ Chelsea ទី​ដែល​គាត់​ឈ្នះ Premier League និង League Cup កាលពី​រដូវ​កាល​មុន ព្រមទាំង​ពេលវេលា​បន្តបន្ទាប់​របស់​គាត់​ក្រោយ​បណ្តេញចេញ លោក​បាន​និយាយថា "​វា​ពិតជា​គួរឱ្យ​អស់សំណើច​ណាស់​។ ខ្ញុំ​គឺជា​ជើងឯក​អង់គ្លេស តែ​ខ្ញុំ​នៅតែ​អត់​មានការ​ងារ​ធ្វើ​ទៀត​"៕

 

#FBLIVE: Watch Jose #Mourinho, who is in Singapore, talk to students at NorthLight School (Official). (This video was...

Posted by Channel NewsAsia Singapore on Wednesday, February 24, 2016

 

ប្រភព៖ channelnewsasia

មតិយោបល់