ក្អែកកំពូលឆ្លាតកំពុងល្បីនៅជប៉ុន ព្រោះចេះលួចកាតធនាគារ យកទៅទិញសំបុត្ររថភ្លើង

សត្វក្អែកមួយក្បាលនៅក្នុងស្ថានីយ៍រថភ្លើងប្រទេសជប៉ុនមួយកន្លែងកំពុងមានភាពល្បីល្បាញជាខ្លាំង បន្ទាប់ពីវាបានបង្ហាញពីភាពឆ្លាតវៃដ៏ខ្ពស់របស់វា ដោយលួចបណ្ណឥណទានអ្នកដំណើរមួយរូប និងប្រើប្រាស់វាដើម្បីទិញសំបុត្ររថភ្លើង។

អ្នកលេងបណ្តាញសង្គម Twitter មួយមានឈ្មោះ kinoshi42155049 បានចែកចាយវីដេអូរយៈពេលខ្លីនេះទៅលើប្រព័ន្ធសង្គម ដោយបង្ហាញពីទិដ្ឋភាពសត្វក្អែកមួយក្បាលនេះកំពុងព្យាយាមតាមរបៀបរបស់វាដើម្បីទិញសំបុត្ររថភ្លើងដោយខ្លួនវាផ្ទាល់។

យ៉ាងណាក្តី ក្អែកមួយក្បាលនេះហាក់ដូចជាមិនដឹងពីរបៀបដែលម៉ាស៊ីនលក់សំបុត្រដំណើរការយ៉ាងណានោះឡើយ ជាសំណាងល្អ ការចង់យល់ដឹងរបស់វាមិនបានផលទេ ព្រោះវាបានដឹងថា ម៉ាស៊ីនមួយនេះត្រូវការសាច់ប្រាក់ផ្ទាល់ដើម្បីដំណើរការបាន។

បន្ទាប់ពីក្អែកមួយនេះមិនដឹងពីរបៀបពាំមកនូវប្រាក់សុទ្ធយ៉ាងម៉េចនោះ វាបានបង្កើតនូវគោលគំនិតថ្មី ដោយបានលួចកាត​ឥណទានមួយសន្លឹកពីអ្នកដំណើរដទៃទៀត។

ស្រ្តីដែលវាបានលួចកាតបានព្យាយាមទំនាក់ទំនងជាមួយនឹងសត្វស្លាបមួយក្បាលនេះ ដោយស្នើឱ្យបញ្ឈប់សកម្មភាពនេះ ខណៈដែលវាបានហក់ទៅកាន់ម៉ាស៊ីនមួយផ្សេងទៀតជាមួយនឹងកាតរបស់នាងនៅក្នុងជំពុះរបស់វា។

សត្វស្លាបដ៏ឆ្លាតអស្ចារ្យមួយក្បាលនេះបានព្យាយាមធ្វើត្រាប់តាមមនុស្សដោយព្យាយាមដាក់កាតចូលទៅក្នុងម៉ាស៊ីន។ នេះបើយោងតាមវេបសាយ Grapee។

ដោយដឹងថាស៊កកាតចូលម៉ាស៊ីនមិនបាន ក្អែកមួយក្បាលនេះភ្លាមៗបានសម្រេចចិត្តផ្តល់កាតត្រឡប់ទៅកាន់ម្ចាស់ដើមវាវិញ។ នោះពិតជាសកម្មភាពដ៏គួរឱ្យស្រឡាញ់មែនទេ? ស្រ្តីម្ចាស់កាតជាក់ស្តែងពិតជាអរគុណទៅដល់ក្អែកមួយក្បាលនេះជាខ្លាំងដែលឱ្យកាតមកវិញ៕​

adverise with khmeread