កំពុងជិះទោង ស្រាប់តែគាំងម៉ាស៊ីន ធ្លាក់ម្តាយស្លាប់ភ្លាមៗ និងកូនស្រីកំពុងសង្គ្រោះបន្ទាន់ នៅម៉ិកស៊ិក

ម្តាយមួយរូបត្រូវបានសម្លាប់ និងកូនស្រីគឺកំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ចុះពីលើកម្ពស់ជាង ១០ម៉ែត្រពីទោងកម្សាន្តយក្សមួយ។

វីដេអូដ៏គួរឱ្យរន្ធត់បានចាប់ជាប់ពីទិដ្ឋភាពរបស់អ្នកស្រី Irma Sanchez Albarran វ័យ ៥០ឆ្នាំ និងកូនស្រីរបស់គាត់ Nayeli Morales Sanchez វ័យ ២៦ឆ្នាំ បានធ្លាក់ចូះពីកំពូលនៃទោងក្នុងមណ្ឌលពិរព៍ណ៌មួយ បន្ទាប់ពីរបាសុវត្ថិភាពបានខូច។

ម្តាយរូបនេះបានស្លាប់នៅឯកន្លែងកើតហេតុ ហើយកូនស្រីរបស់គាត់បច្ចុប្បន្នកំពុងតស៊ូសម្រាប់ជីវិតរបស់នាងនៅក្នុងមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់នៅកន្លែងកម្សាន្តដ៏អកុសលមួយនេះបានកើតឡើងនៅក្នុងទីក្រុង Penjamo ប្រទេសម៉ិកសិក ខណៈដែលទីក្រុងមួយនេះកំពុងប្រារព្ធពិធីបុណ្យប្រចាំឆ្នាំ ប្រចាំខែឧសភារបស់ខ្លួន៕

adverise with khmeread