ដឹងថាមនុស្សក្នុងក្រុមឈាមប្រភេទអ្វីទេ ដែលពូកែច្រណែនជាងគេ?

កើតជាមនុស្ស តិចឬច្រើនគឺតែងតែមានអារម្មណ៍ច្រណែន ចៀសមិនផុតឡើយ។ ប៉ុន្តែតើលោកអ្នកដឹងទេ ថាការច្រណែនរបស់មនុស្សកើតឡើងភាគច្រើនគឺអាស្រ័យលើប្រភេទឈាម?

១. ឈាមប្រភេទ B
មនុស្សដែលមានឈាមប្រភេទ B គឺពូកែច្រណែនជាងគេបំផុត ដែលអាចបង្ហាញស្តែងៗនៅខាងក្រៅឱ្យយើងបានដឹងតែម្តង។ មិនថារូបគេស្អាតចាញ់អ្នកដទៃ ឬ អ្នកដទៃមានទ្រព្យច្រើនជាងខ្លួន ឬ រៀនបានខ្ពស់ជាងខ្លួននោះទេ គឺមនុស្សឈាម B តែងតែបង្ហាញអាការៈច្រណែនខ្លាំងខុសគេ ឱ្យឃើញនឹងភ្នែកស្រស់តែម្តង ដោយករណីខ្លះខឹងញ័រសាច់ ឬ ដេកមិនលក់បក់មិនល្ហើយទៀតផង។

២. ឈាមប្រភេទ A
មនុស្សឈាម A ក៏ពូកែផ្ទៀងត្រចៀកស្តាប់គេ និង យកភ្នែកលួចមើលគេដែរ។ បើមាននរណាម្នាក់គ្រាន់បើជាងខ្លួន មនុស្សឈាម A តែងតែអួតអំពីខ្លួនឯងបកទៅវិញ ដើម្បីឱ្យគេឃើញថាខ្លួនក៏គ្រាន់បើដែរ ដែលតាមពិតគឺរូបគេកំពុងតែច្រណែនគេដោយមិនដឹងខ្លួន។

៣. ឈាមប្រភេទ O
មនុស្សឈាម O គឺឆាប់ច្រណែន តែខុសពីមនុស្ស២ប្រភេទខាងលើ។ មនុស្សប្រភេទនេះបើច្រណែនហើយ តែងតែសម្ងំតូចចិត្តស្អិតទ្រូងតែម្នាក់ឯង ដោយមិនឱ្យនរណាម្នាក់ដឹងឡើយ។ មើលពីក្រៅឃើញនឹងនរ ប៉ុន្តែក្នុងចិត្តទន់ជ្រាយ ពេលគេគ្រាន់បើជាងខ្លួន។

៤. ឈាមប្រភេទ AB
មនុស្សឈាម AB អាចនិយាយបានថា មានចិត្តច្រណែនដែរ តែច្រណែនតិចតួចជាងគេបំផុត។ ពួកគេពូកែទប់ចិត្តមិនឱ្យច្រណែនគេ ចង់នរណាល្អជាងកម្រិតណាក៏មិនខ្វល់ដែរ។ មនុស្សឈាម AB ជាមិត្តគួរឱ្យរាប់អានជាងគេក្នុងចំណោមមនុស្សទាំងពួង៕

adverise with khmeread