adverise with khmeread O cotton ball lash hack 900

នាង​ដាក់​ដុំ​សំឡី​លើ​រោមភ្នែក​របស់​នាង នៅពេល​អ្នកឃើញ​មូលហេតុ អ្នក​ច្បាស់​ជា​ចង់​ធ្វើតាម​ដែរ​ជាមិនខាន​!

​    ​រោមភ្នែក​ក្លែងក្លាយ​ល្អ​សម្រាប់​អ្នក​ប្រសិនបើ​អ្នកមាន​គម្រោង​ចូលរួម​ពិធីមង្គលការ ឬ​អបអរ​ឆ្នាំ​ថ្មី​។ ទោះយ៉ាងណា វា​មិនអាច​ប្រើ​បាន​រៀងរាល់ថ្ងៃ​នោះទេ​។

​    ​តើ​អ្នកមាន​រោមភ្នែក​អស្ចារ្យ​ដោយ​មិនចាំបាច់​ពាក់​រោមភ្នែក​ក្លែងក្លាយ​ដែរឬទេ​? មិត្ត​នារី​ប្រាកដជា​ចង់បាន​រោមភ្នែក​ស្អាត ដោយ​មិនចាំបាច់​ពាក់​របស់​ក្លែងក្លាយ​។

​    ​យើង​នឹង​បង្ហាញ​អ្នក​នូវ​ល្បិច​ដ៏​អស្ចារ្យ​ប្លែក​ភ្នែក​អំពី​របៀប​ដែល​អ្នក​អាច​ទទួលបាន​រោមភ្នែក​ស្អាត​ហើយ​វែង ដោយ​មិនចាំបាច់​ប្រើ​រោមភ្នែក​ក្លែងក្លាយ និង​ក៏​មិនចាំបាច់​ប្រើ​ម៉ា​ស្កា​រ៉ា​ថ្លៃៗ​នោះដែរ​។

​    ​* អ្នក​ចាំបាច់​ត្រូវមាន​របស់​ទាំងបី​នេះ​៖
​    ​- ម៉ា​ស្កា​រ៉ា​
​    ​- ប្រដាប់​សិត​រោមចិញ្ចើម​និង​រោមភ្នែក​
​    ​- ដុំ​សំឡី​

​    ​ដំបូង ត្រូវយក​ផលិតផល​ទឹក​លាប​រោមភ្នែក​មក​លាប​ឱ្យ​សើម​រោមភ្នែក​ជាមុនសិន​។ វា​នឹង​ធ្វើឱ្យ​រោមភ្នែក​មាន​សំណើម​ខ្លាំង និង​មាន​សុខភាព​ល្អ​។ បន្ទាប់មកទៀត យក​ម៉ា​ស្កា​រ៉ា​មក​លាប​លើ​រោមភ្នែក​។

​    ​រួច​បន្ទាប់មកទៀត​សូម​យក​ប្រដាប់​សិត​រោមភ្នែក​មក​ច្បូត​យក​សំឡី​មួយចំនួន ហើយ​យកទៅ​សិត​លើ​រោមភ្នែក​ឱ្យ​បះ​ឡើងលើ នោះ​អ្នកនឹង​ទទួលបាន​រោមភ្នែក​ង​ឡើងលើ​ត្រង់ភ្លឹង និង​មើលទៅ​ស្អាត​និង​ពោរពេញ​ដោយ​ភាព​សិច​ស៊ី​។​

​    ​សូម​ទស្សនា​វីដេអូ​ដើម្បីឱ្យ​ជាក់ច្បាស់​ទាំងអស់គ្នា​៕ 

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់