ចង់បានអាហារឥតគិតថ្លៃ ទៅភោជនីយដ្ឋានមួយនេះ តែត្រូវជ្រែកចូលតាមប្រឡោះដែកនេះឱ្យរួចសិន

ភោជនីយដ្ឋានមួយក្នុងតំបន់ភាគខាងកើតប្រទេសចិន កំពុងផ្តល់ជូននូវការបញ្ចុះតម្លៃទៅដល់អតិថិជន ប្រសិនបើពួកគេអាចជ្រែកខ្លួនឆ្លងកាត់របងដែកដ៏ចង្អៀតមួយបាន។

ម្ចាស់ភោជនីយដ្ឋានមួយនេះលោក Zhao Lang បានអះអាងថា យុទ្ធនាការផ្សព្វផ្សាយនេះដើរតួជាការរំឮកដល់មនុស្សឱ្យមើលពីរបបអាហាររបស់ពួកគេ។

ភោជនីយដ្ឋានស្ថិតនៅក្នុងទីក្រុងជីណានមួយនេះបានផ្តល់ជូនអតិថិជននូវអាហារ និងស្រាបៀរឥតគិតថ្លៃ ប្រសិនបើពួកគេអាចចូលទៅក្នុងភោជនីយដ្ឋានដោយអាចជ្រែកខ្លួនចូលក្នុងរបាដែកដែលមានទទឹងត្រឹមតែ ១៥សង់ទីម៉ែត្រប៉ុណ្ណោះ៕


adverise with khmeread