ទិដ្ឋភាពដ៏រន្ធត់! ស្ត្រីចិនប៊ិះត្រូវទឹកជំនន់ទាញយកទៅជាមួយកូនក្នុងដៃ ក្នុងពេលកំពុងមានព្យុះភ្លៀងដ៏ខ្លាំងនៅចិន

នេះគឺជាទិដ្ឋភាពដ៏អស្ចារ្យមួយដែលអ្នកស្រុកបានជួយជីវិតស្រ្តីម្នាក់ និងកូនរបស់នាង ខណៈដែលពួកគេត្រូវបានហូរទៅតាមនៅក្នុងជំនន់ដ៏ខ្លាំងក្លាមួយស្ថិតនៅក្នុងទីក្រុង Xiamen ប្រទេសចិន។

វីដេអូដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ CGTN មួយនេះ បានផ្តិតជាប់នូវទិដ្ឋភាពស្រ្តីម្នាក់កំពុងកាន់ឆ័ត្រមួយដើមនៅក្នុងដៃ និងកំពុងឱបកូនរបស់នាងនៅក្នុងដៃម្ខាងទៀត ខណៈដែលនាងកំពុងតស៊ូឈរនៅក្នុងទឹក។

បុរសម្នាក់បានប្រញាប់ប្រញាល់ទៅសង្គ្រោះម្តាយកូនទាំងពីរ មុនពេលបុរសពីរនាក់ផ្សេងទៀតបានចូលរួមដើម្បីទាញពួកគេចេញពីលំហូរទឹកជំនន់មួយនេះ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Xiamen ដែលជាទីក្រុងកំពង់ផែមួយស្ថិតក្នុងតំបន់ភាគអាគ្នេយ៍ខេត្តហ្វូចៀន អំឡុងព្យុះភ្លៀងដ៏ខ្លាំងក្លាមួយនៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ៕

adverise with khmeread