បន្ទាប់ពីប្រឈមមុខនឹងការបាត់បង់កៅអីនៅ CL អនាគតរបស់លោក Conte កំពុងប្រឈមនឹងភាពមិនច្បាស់លាស់

        បន្ទាប់ពី​ក្រុម​តោខៀវ Chelsea ​ប្រកួត​ស្មើ​ជាមួយ​ក្រុម Huddersfield Town គ្រូបង្វឹកលោក Antonio Conte មិនបាន​ធ្វើ​អ្វី ដើម្បី​សម្រាល​ការ​ប៉ាន់​ប្រ​មាណ​ជំវិញអនាគត​របស់​លោក ដោយគេចចេញពីសំណួរដែលទាក់ទង​នឹងបញ្ហានេះទាំងអស់។

        បន្ទាប់ពី​ការ​ប្រកួតនេះ ដែល​ធ្វើ​ឲ្យ​ក្រុម​ Chelsea បាត់បង់ឱកាស​លេងនៅ​ក្របខណ្ឌ Europa League នៅ​រដូវកាល​ក្រោយដែលធ្វើឲ្យលោក Conte បាន​ប្រឈមមុខនឹង​សំណួរ​ជាច្រើន​អំពីថា តើ​លោកនឹង​បន្តនៅជាមួយ Chelsea ទៀតឬយ៉ាងណា។

        ប៉ុន្តែគ្រូបង្វឹកសញ្ជាតិ​អ៊ីតាលី​រូបនេះហាក់ដូចជា​រង់ចាំ​មើល​ការ​សម្រេចចិត្ត​របស់​ក្លឹប។ នៅពេល​សួរនាំ​ថា តើ​វាជា​ការ​ប្រកួត​ចុងក្រោយ​របស់​លោក​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ឬយ៉ាងណា​នោះ គ្រូបង្វឹករូបនេះបាននិយាយថា “ខ្ញុំគិតថា នេះគឺជា​ហ្គេម​ចុងក្រោយ​របស់ខ្ញុំ​នៅរដូវកាល​នេះ។ ខ្ញុំ​គ្មានអ្វីដែល​ត្រូវ​បន្ថែមទេ”។

នៅ​ពេល​សួរថា តើ​លោកនឹងបន្តដឹកនាំ​ក្រុម​ Chelsea ទៅទៀតឬយ៉ាងណានោះ លោកបាននិយាយថា “​នេះមិនមែនជា​ការងារ​របស់ខ្ញុំ​ទេ។ ក្លឹបគឺជា​អ្នក​កាត់​សេចក្តី​លើស្ថានការណ៍នេះ ហើយ​ធ្វើការ​សម្រេចចិត្ត​ដ៏ប្រសើរ​បំផុត”។

        លោក Conte គឺជា​គ្រូបង្វឹក​ទី​១៤​ហើយ​ដែល​ចូល​ដឹកនាំ​ក្រុម​ Chelsea ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ហើយម្ចាស់ក្លឹប Chelsea ​លោក​ Abramovich ហាក់ដូចជា​មិន​លើកលែងចំពោះ​គ្រូបង្វឹករូបណាដែល​​ធ្វើឲ្យបាត់បង់​កៅអីនៅ​ក្របខណ្ឌ CL នោះទេ៕

adverise with khmeread