0

ឱសថ​ធម្មជាតិ​ដែល​ធ្វើឱ្យ​ក្លៀក​ខ្មៅ​ប្រែ​ទៅ​ស​

    ​គ្មានអ្វី​អាច​ប្រកែក​បានទេ​ថា​ការ​ដែលមាន​ក្លៀក​ខ្មៅ​គឺជា​រឿង​គួរឱ្យ​ខ្មាស់​គេ​បំផុត​ជាពិសេស​ចំពោះ​នារីៗ​។ ស្ត្រី​ភាគច្រើន​និយាយថា ពួកគេ​បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ដោយសារតែ​ក្លៀក​ខ្មៅ​។ ពួកគេ​និយាយថា ពួកគេ​មិនអាច​ពាក់អាវ​រ៉ូ​ប​វាល​ក្លៀក​ស្អាតៗ​បានទេ ដោយសារតែ​ខ្លាច​គេ​ឃើញ​ក្លៀក​ខ្មៅ​របស់​ពួកគេ​។

​    ​ខាងក្រោម​នេះ​គឺជា​ឱសថ​ធម្មជាតិ​ដែល​អាចធ្វើឱ្យ​ក្លៀក​ខ្មៅ​ប្រែ​ជាស​ឡើងវិញ​៖
​    ​១. ទឹកខ្មេះ​ប៉ោម​
​     ពួក​អ្នកជំនាញ​បានចាត់ទុក​ទឹកខ្មេះ​ប៉ោម​គឺជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​។ លាប​វា​នៅលើ​ក្លៀក​រយៈពេល ៥ នាទី បន្ទាប់មក​យក​ក្រណាត់​ជូត​ឱ្យ​ស្អាត​ជាការ​ស្រេច​។

​    ​២. ដំឡូងបារាំង​
​    ​រាល់​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​កិន​ដំឡូងបារាំង​រហូត​ក្លាយជា​ល្បាយ​ប៉ិៗ​។ រួចហើយ​លាប​វា​ថ្នមៗ​លើ​ក្លៀក​របស់​អ្នក ហើយ​ទុកចោល ៣០ នាទី ចាំ​លាង​សម្អាត​តាម​ក្រោយ​។

​    ​៣. ម្សៅ​មេនំ​ប៉័ង​
​    ​មនុស្ស​ជាច្រើន​អះអាងថា ម្សៅ​មេនំ​ប៉័ង​គឺជា​ឱសថ​ដែល​នឹង​ធានា​ផ្តល់​លទ្ធផល​ល្អ​បំផុត​ដល់​អ្នក​! លាយ​ម្សៅ​មេនំ​ប៉័ង​ជាមួយ​ទឹក រួច​លាប​វា​នៅលើ​ស្នាម​ខ្មៅ​។ ទុកចោល ១០ ទៅ ១៥ នាទី បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ជាការ​ស្រេច​៕

ប្រភព៖ TrendingNewsPortal

អ្នកនឹងចូលចិត្ត

មតិយោបល់