Barcelona គ្រោងនឹងអនុញ្ញាតឲ្យកីឡាករ Luis Suarez ចាកចេញនៅរដូវក្តៅនេះប្រសិនបើពួកគេទទួលបាន Antoine Griezmann

        កីឡាករ​ Luis Suarez ដែលជាអតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប Liverpool បាន​ក្លាយជា​សមាជិក​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុមយក្សអេស្ប៉ាញ Barcelona លើក​ពាន​ក្របខណ្ឌ La Liga ។ កីឡាករ​រូបនេះ​អាចរកបាន​៣០​គ្រាប់សម្រាប់ក្លឹប នេះ​ ប៉ុន្តែ​ចាប់ផ្តើម​មិនសូវ​បាន​ល្អទេនៅ​រដូវកាល​នេះ។

        ខ្សែប្រយុទ្ធសញ្ជាតិ​អ៊ុយរូហ្គាយ​រូបនេះ​បាន​ក្លាយជា​ផ្នែក​ដ៏សំខាន់​នៃក្រុម​ជម្រើស​ Barcelona បន្ទាប់ពី​ចាកចាញពីពហុកីឡាដ្ឋាន​Anfield កាល​ពីបួន​ឆ្នាំ​មុន​ក្នុង​តម្លៃផ្ទេរ​៦៥​លានផោន។ ប៉ុន្តែ​បើតាម​គ្រូបង្វឹក​របស់​ក្រុម Barcelona លោក Catalunya Radio អះអាងថា​ លោកនឹង​អនុញ្ញាតឲ្យ Suarez ចាកចេញ​នៅ​ពេល​ទីផ្សារទិញដូរ​កីឡាករ​បើក​ទ្វារនៅរដូវក្តៅនវ។

 

ការធ្វើបែបនេះដោយ​សារតែពួកគេ​មាន​ទំនុកចិត្ត​ថា អាចនាំ​យកកីឡាករ​បារាំង​ Griezmann ពី​ក្លឹប Atletico Madrid ខណ: Griezmann បានបដិសេធមិន​ចូល​រួម​ជាមួយ​ក្លឹប Man Utd ៕

adverise with khmeread