David Moyes: ខ្ញុំនឹងដើរចេញប្រសិនបើថ្នាក់ដឹកនាំរបស់ក្លឹប West Ham មិនឆ្លើយតបតាមការទាមទា

        គ្រូបង្វឹកលោក David Moyes បានទាមទារឲ្យ​ក្លឹប West Ham បង្ហាញ​​ថា ពួកគេ​ចង់ស្ថិតក្នុងចំណោមក្រុម​កំពូល​ទាំង​៦ដែរឬយ៉ាងណា បន្ទាប់ពីលោក​បង្ហើបប្រាប់ថា លោកបាន​បដិសេធ​មិន​ទទួល​យក​ការងារ​ដែល​ផ្តល់ឲ្យ​ដោយ​ក្លឹបជាគូប្រជែង​ផ្សេងទៀត​ដែល​ត្រូវ​កាត់​ចេញ​នៅ​រដូវកាល​នេះ។

        គ្រូបង្វឹក​សញ្ជាតិ​ស្កុតឡែន​រូបនេះ​នឹង​ចរចាជាមួយ​ក្រុម​ប្រឹក្សានាយក​របស់​ក្លឹប West Ham នៅ​សប្តាហ៍​ក្រោយ​ បន្ទាប់ពី​បញ្ចប់បេសកកម្ម​សង្គ្រោះ​   ក្លឹបនេះឲ្យ​ផុតពី​ការ​កាត់​ចេញ។

        គ្រូបង្វឹក​រូបនេះ​អះអាងថា​ មាន​ក្លឹបជាច្រើន​ផ្តល់សំណើ​ដល់លោក​ ប្រសិនបើ​លោកក្លឹប West Ham មិន​បាន​ឆ្លើយ​ត​បនឹង​មហិច្ឆតា​របស់​លោក។

លោក Moyes ដែលចូល​ជំនួសតំណែងពីលោក Slaven Bilic កាល​ពី​ខែវិច្ឆិកា​ជាមួយ​កិច្ច​សន្យា​ដឹកនាំ​រហូត​ដល់ចប់រដូវកាល​បាន​និយាយថា “ខ្ញុំ​ធ្វើបាន​ល្អជាមួយ​ក្លឹបពីរបីកន្លងមក ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​អាចធ្វើការងារបាន​ជាមួយ​ក្លឹបច្រើន​ទៀត”។

 

        លោក Moyes បន្ត​ថា “​ខ្ញុំត្រូវ​ធ្វើ​ឲ្យ​ប្រាកដថា ខ្ញុំ​ទទួល​បាន​អ្វីដែល​ខ្ញុំ​ចង់ធ្វើ​។ ភាគច្រើននៃរដូវកាល​របស់ខ្ញុំ​ ខ្ញុំ​បាន​ប្រជែង​នៅ​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​៦​ឬក្រុម​កំពូល​ទាំង៨​។ ខ្ញុំ​ដឹងថា ស្ថានភាពយ៉ាងម៉េច​ ហើយខ្ញុំដឹងថា ធ្វើ​យ៉ាងម៉េច​ដើម្បីដល់​ចំណុច​នោះ”៕

adverise with khmeread