លោក Jose Mourinho: ខ្ញុំមិនអាចធានាថា Paul Pogba នឹងនៅបន្តជាមួយ Man Utd នៅរដូវកាលក្រោយឬអត់នោះទេ

        អ្នកចាត់ការក្រុមបិសាចក្រហម Man Utd លោក Jose Mourinho ​បាននិយាយថា លោកមិនអាច​ធានាថា Paul Pogba ​នឹង​បន្តនៅ​ជាមួយ​ Man Utd នៅរដូវកាល​ក្រោយ​ទៀតឬយ៉ាងណានោះទេ។

        នៅ​ពេល​សួរនាំ​អំពី​អនាគត​របស់កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​កាល​ពី​ថ្ងៃពុធ​ លោក Mourinho បាននិយាយថា “​ខ្ញុំគិត​ថា គាត់​នឹងនៅទីនេះ​នៅ​រដូវកាលក្រោយ​។ នោះគឺជាអារម្មណ៍​របស់ខ្ញុំ​។

        ក្លឹប Man Utd បាន​ចំណាយ​៨៩​លានផោន​ ដើម្បី​ផ្ទេរ​ខ្សែ​បម្រើអន្តរជាតិ​បារាំង​រូប​នេះពីក្លឹប Juventus មក​កាន់​ទឹកដី​ Old Trafford កាល​ពីពីរឆ្នាំមុន។

        ភ្នាក់ងារ​របស់ Pogba លោក Mino Raiola បាន​ផ្តល់​សំណើ​ឲ្យ​ខ្សែបម្រើ​រូបនេះជ្រើស​រើស​យក​ក្លឹប​ជាច្រើន​នៅ​តមបន់​អឺរ៉ុប ស្រប​ពេល​ក្លឹប Paris Saint Germain ក៏ចាប់អារម្មណ៍​ចង់​ផ្ទេរ​កីឡាកររូប​នេះផងដែរ៕

adverise with khmeread