វិធីសាស្ត្រលួងកូនង៉ែតឱ្យបាត់យំ ប្រើពេល ៥ វិនាទី ស្ទើរមិនជឿនឹងភ្នែក

ពេលនិយាយថា លួងកូនង៉ែតបាត់យំប្រើពេល ៥ វិនាទី អ្នកច្បាស់ជាមិនជឿទេ ប៉ុន្តែវេជ្ជបណ្ឌិតអាមេរិក លោក Robert Hamilton មកពីបណ្ឌិត្យសភាវិជ្ជាពេទ្យកុមារអាមេរិក អាចធ្វើវាបាន និងណែនាំវិធីលួងក្មេងដូចខាងក្រោម។

- ពេលកូនង៉ែតយំ ចាប់បីកូន​ បញ្ឈរ ដោយឱ្យវាបែរមុខចេញពីមនុស្ស។
- ចាប់កាន់ដៃស្តាំរបស់កូនង៉ែត ហើយផ្អឹបវាទៅនឹងដើមទ្រូង។
- ហើយចាប់ដៃឆ្វេងរបស់កូនង៉ែតផ្អឹបពីលើដៃស្តាំ។
- បន្ទាប់មក យកដៃឆ្វេងរបស់អ្នកទប់ទាំងចង្ការ និង ដៃរបស់ក្មេងក្នុងពេលដំណាលគ្នា។
- ដៃស្តាំរបស់អ្នក ត្រូវទ្រគូទកុមារ ហើយអង្រន់តិចៗ ឱ្យបាន ៥ វិនាទី បន្ទាប់មកទារកនឹងបាត់យំតែម្តង។

មើលវីដេអូដើម្បីឱ្យកាន់តែច្បាស់លាស់នូវវិធីលួងកូនតូចឱ្យបាត់យំ៕

adverise with khmeread