នៅថៃល្បីថា នឹងមានបាតុភូត "ព្រះចន្ទលុយ" រះនៅថ្ងៃ ១៥ ឧសភា គ្រប់គ្នាអាចបន់ស្រន់ឱ្យសម្រេចបំណងប្រាថ្នាបានដល់ទៅ ៨ យ៉ាង!

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ បាតុភូត "ព្រះចន្ទលុយ" នឹងរះឡើងហើយ។ នេះបើយោងតាមវេបសាយថៃ Sanook ចេញផ្សាយកាលពីថ្ងៃទី១១ឧសភា។

បាតុភូតនេះនឹងកើតឡើងនៅថ្ងៃអង្គារ ទី១៥ ឧសភា ២០១៨។ វាជាឱកាសដើម្បីបួងសួងសុំឱ្យសម្រេចបំណងប្រថ្នាផ្សេងៗ មានដូចជា បន់ស្រន់ឱ្យរកស៊ីមានបាន ជោគជ័យក្នុងការងារ សម្រេចបំណងក្នុងរឿងស្នេហា ឬ មានសំណាងក្នុងជីវិត...។ល។

អំឡុងថ្ងៃនោះ គេត្រូវអនុវត្តតាមវិធីខាងក្រោម៖
១. ទៅវត្តសុំព័រជ័យពីព្រះសង្ឃឱ្យបានពីព្រលឹម។
២. សុំពរជ័យពីឪពុកម្តាយ។
៣. ធ្វើចិត្តឱ្យស្ងប់ កុំខឹងកុំច្រណែនកុំជេរ។
៤. ហាមខ្ចីលុយគេ ឬ ឱ្យគេខ្ចីលុយដាច់ខាត។
៥. ដាក់លុយឱ្យពេញៗក្នុងកាបូប រួចយកកាបូបដាក់នៅពីមុខបដិមាព្រះអង្គក្នុងផ្ទះរបស់អ្នក ឬ បន្ទប់គេងក៏បាន។ ហាមចាយវាយធំនៅថ្ងៃនេះ ប៉ុន្តែគួរលៃលុយខ្លះសម្រាប់ចាយវាយចាំបាច់។

* របៀបសុំពរជ័យនៅថ្ងៃព្រះចន្ទលុយរះ
អ្នកអាចសុំពរជ័យ ១២ ម៉ោង មុនពេល និងក្រោយពេលព្រះចន្ទរះ។ ហើយត្រូវកត់ទុកដាក់បាតដៃនូវបំណងប្រាថ្នា ៨ យ៉ាង កុំឱ្យភ្លេច រួចបន់ស្រន់ឱ្យសម្រេចដូចបំណងប្រាថ្នា៕

adverise with khmeread