adverise with khmeread Index

អា​វុ​ជ​ហត្ថ​ឃាត់​បុរស​ម្នាក់​ជួញ​គ្រឿងញៀន​

  បាត់ដំបង ៖ អាវុធហត្ថ​ស្រុក​សំពៅ​លូន បាន​ចុះបង្ក្រាប​ករណី រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន មួយ​នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី ២៤​កុ​ម្ភះ​.​ឆ្នាំ​២០១៦​ដោយ​ឃាត់​បុរស​ម្នាក់​។​

   មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹងថា  ជ​នស​ង្ស​យ័​បាន​ម្នាក់   ឈ្មោះ ឡាញ់  លៀប​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ  ទីលំនៅ ភូមិ​អូរ  ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ដកហូត​បាន​វត្ថុតាង ថ្នាំ​គ្រាប់​ពណ៍​ស្លា​ទុំ​អក្សរ​(wy)​យ៉ាម៉ា​ចំនួន​៣០​គ្រាប់​&​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​(​ម៉ា​ទឹកកក់​)​ចំនួន​៦​កញ្ចប់​(២​កញ្ចប់​ធំ​&០៤​កញ្ចប់​តូច​)  និង​ម្សៅ​ពណ៍​ស្លា​ទុំ​ចំនួន​១​កញ្ចប់​តូច​,​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​(​សុ​ី​ប៑ី​អ​រ័​)​ពណ៍​ខ្មៅ លេខ​តួ​និង​លេខ​ម៉ាស៊ីន​(NCB150E0020178  គ្មាន​ផ្លាក់លេខ​និង​ទូរ​សព្ទ័​មួយគ្រឿង​ផងដែរ​។​

​    ​បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​កំពង់​កសាង​ឯកសារ​បញ្ជូន​ខ្លួន​ជ​នស​ង្ស​យ័​និង​វត្ថុតាង​ទៅ​សាលា​ដំបង​ខេត្តបាត់ដំបង​ដាក់ទោស​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់