នេះទើបគេហៅមិត្តស្មោះត្រង់! ម្ចាស់ស្រវឹងដេកលើថ្នល់ ឆ្កែឈរចាំការពារ នរណាហ៊ានប៉ះខាំដាច់ដៃ

ឆ្កែដ៏ស្មោះត្រង់មួយក្បាលបានរារាំងអ្នកបើកបរម៉ូតូច្រឡោមខាងនិងប៉ូលិសកុំឱ្យដាស់ម្ចាស់ស្រវឹងជោគរបស់វាឱ្យភ្ញាក់ពីដេកនៅចំកណ្តាលផ្លូវ។

ក្នុងវីដេអូ ដែលថតនៅប្រទេសកូឡុំប៊ី សុនខនេះបានដេកការពារក្បែរបុរសនោះ ហើយព្រុសដាក់នរណាដែលមកជិតម្ចាស់វា។

សុនខរោមលឿងនេះបានលិឍមុខម្ចាស់វា និងរត់ចុះឡើងជុំវិញម្ចាស់វាដើម្បីការពារម្ចាស់។

ខណៈអ្នកឈរមើលម្នាក់ព្យាយាមដាស់បុរសនោះឱ្យភ្ញាក់ឡើង សុនខនេះចាប់ផ្តើមព្រុសដាក់បុរសនោះ រហូតគាត់ដកថយវិញ។

ប៉ុន្មានវិនាទីក្រោយមកប៉ូលិសម្នាក់បានចូលមកដោះស្រាយការរំខាននេះ ប៉ុន្តែសុនខនេះនៅតែមិនអនុញ្ញាតឱ្យប៉ូលិសចូលកៀកម្ចាស់ស្រវឹងរបស់វា។

វាព្យាយាមយកជើងប៉ះមុខម្ចាស់វា ដើម្បីដាស់គាត់ឱ្យក្រើកឡើង ព្រោះមានប៉ូលិសប៉ុនប៉ងចូលមកកៀកគាត់។ ពេលម្ចាស់មិនព្រមក្រោក សុនខនេះនៅតែការពារម្ចាស់វាបានដិតដល់ដដែល ដោយមិនឱ្យប៉ូលិសប៉ះខ្លួនម្ចាស់វាបានស្រួលៗឡើយ គឺហក់ខាំជារឿយៗ។

បន្ទាប់មក ម្ចាស់វាក៏ភ្ញាក់ឡើង ហើយអង្អែលក្បាលមិត្តស្មោះរបស់គាត់ មុនពេលប៉ូលិសគ្រាគាត់ឡើង និងសួរគាត់យ៉ាងម៉េចហើយ។

វីដេអូនេះមានអ្នកចុចមើល ៦៥ ម៉ឺនដងក្នុងពេល ២៤ ម៉ោង ក្រោយចែករំលែកលើបណ្តាញសង្គម៕

adverise with khmeread