បុរសអង់គ្លេសមកដេកលើថ្នល់សម្រាប់វីដេអូ Prank នៅទឹកដីអេស្ប៉ាញ ត្រូវគេព្រួតវាយឡើងទក់សាច់ ព្រោះជ្រិញខ្លាំងពេក

មន្រ្តីប៉ូលិសនៅក្នុងកោះ Ibiza ប្រទេសអេស្ប៉ាញ បានបើកការស៊ើបអង្កេតទៅលើការវាយប្រហារដ៏ធ្ងន់ធ្ងរមួយទៅលើភ្ញៀវទេសចរអង់គ្លេសមួយរូប បន្ទាប់ពីគាត់ព្យាយាមលេងល្បែងពញ្ញាក់អារម្មណ៍ (Prank) ដោយធ្វើពុតជាដេកលក់នៅកណ្តាលផ្លូវដ៏មមាញឹកមួយកន្លែង។

វីដេអូអំពីការវាយប្រហារនៅម៉ោង ៨:៣០នាទីយប់ កាលពីថ្ងៃអង្គារមួយនេះ មានភាពល្បីល្បាញជាខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងត្រូវបានសិក្សាដោយសន្តិសុខស៊ីវិល។

ការវាយប្រហារនេះបានកើតឡើងនៅក្នុងរមណីយដ្ឋានកម្សាន្តដ៏ល្បីល្បាញ Cala de Bou ហើយបានចាប់ផ្តើមពេលដែលជនជាតិអង់គ្លេសមិនស្គាល់អត្តសញ្ញាណ ដែលមានស្លៀកខោខ្លី និងអាវពណ៌ផ្កាឈូក បានសម្រេចចិត្តដេកដួលទៅលើកណ្តាលដងវិថីមួយ ខណៈដែលដៃរបស់គាត់បានដាក់គងធ្វើជាខ្នើយកើយដៃរបស់ខ្លួន តែក្រោយមកត្រូវគេព្រួតវាយឡើងទក់សាច់៕

adverise with khmeread