ប្តីកំពុងនាំស្រីកំណាន់ទៅក្រេបទឹកឃ្មុំក្រៅប្រទេស ប្រពន្ធមកទាន់ចាប់បោចសក់មិនព្រមលែង

ភរិយាពោរពេញទៅដោយកំហឹងមួយរូប ដែលតាមទាន់ប្តីរបស់ខ្លួនកំពុងហៀបនឹងហោះចេញទៅក្រៅប្រទេសសម្រាប់វិស្សមកាលរ៉ូមែនទិកមួយជាមួយនឹងស្រីកំណាន់របស់គាត់ បានចាប់បោចសក់គូប្រជែងស្នេហារបស់នាងមិនលែងនៅឯទីតាំងពិនិត្យសំបុត្រយន្តហោះ។

វីដេអូ ដែលត្រូវបានផ្តិតជាប់ដោយអ្នកដំណើរផ្សេងទៀតមួយនេះ បានបង្ហាញពីការប្រឈមមុខគ្នានៃស្នេហាត្រីកោណដ៏ក្តៅគគុកនៅឯអាកាសយានដ្ឋាន José María Córdova International Airport ក្នុងប្រទេសកូឡុំប៊ី។

ភរិយាមានអារម្មណ៍ដ៏ក្តៅគគុកនេះ ឃើញកំពុងជេរប្រទេចទៅលើប្តីកំហូចរបស់នាង មុនពេលហក់ចាប់បានសក់ស្រីស្នេហ៍របស់ប្តីនាងពេញមួយក្តាប់ដៃ។

ប្តីកំហូច ដែលមានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍មាសអំឡុងការប្រតាយប្រតប់មួយនេះ ក៏បានព្យាយាមឃាត់ប្រពន្ធរបស់គាត់ផងដែរ។

ប៉ុន្តែនាងនៅតែបន្តវាយប្រហារស្រីស្នេហ៍ប្តីខ្លួន ដោយបោចសក់របស់នាងមិនលែងនៅក្រោមដៃរបស់ប្តីខ្លួន ក្នុងវីដេអូដ៏តានតឹងបំផុតនេះ៕

adverise with khmeread