Index

ឆ្លង​ចរន្ត​អគ្គី​នី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣​ខ្នង​និង​ជាប់​មនុស្ស​២​នាក់​នៅ​ខាងក្នុង​តែ​សំណាង​ជួយសង្គ្រោះ​ទាន់

     ភ្នំពេញ ៖ អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មកជួយ​អន្តរាគមន៍​ភ្លាមៗ​។​

    គ្រោះ​អគ្គីភ័យ​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៥ ខែកុម្ភៈ​២០១៦ នៅ​ចំណុច​ផ្ទះ​ស្តុ​ប​អេតចាយ​មួយកន្លែង​ខាងកើត​របង​បឋមសិក្សា​ជម្ពូ​វ័ន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

  ប៉ូលិស​និយាយថា អ្នករងរបួស​ឈ្មោះ​ឡៅ សុខា ភេទ​ស្រី​អាយុ​៧២​ឆ្នាំ មុខរប​ទិញ​លក់​អេតចាយ ទី​២​ឈ្មោះ​យ៉ូ ជា​ហ្តិ​ច ភេទ​ស្រី ទី​៣​ឈ្មោះ​ស្រី​ណែ​ត អាយុ​៧​ឆ្នាំ ។​

    សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញពីផ្ទះ​លក់​អេតចាយ​ផ្នែក​ខាងក្រោយ​និង​ចេញ​ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មកជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​

  សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​អគ្គីភ័យ​ឆាបឆេះ​ដោយសារតែ​ទុស្សេ​ខ្សែភ្លើង ហើយ​រយៈពេល​កន្លះ​ម៉ោង​ក្រោយ​អគ្គីភ័យ​ក៏បាន​រលត់ទៅវិញ​ទាំងស្រុង ។​

   សមត្ថកិច្ច​បាន​បន្តថា ក្នុង​ប្រតិបត្តិការ បង្ក​ការ​គ្រោះ​អគ្គីភ័យ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​១៥​គ្រឿង​និង​១៧​ជើង ។​
​សមត្ថកិច្ច​បាន​បន្តទៀត​ថា ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​និង​ក្មេងស្រី​តូច​ម្នាក់ទៀត​ជាប់​នៅ​ខាងក្នុង​ផ្ទះ​តែ​សំណាងល្អ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចូលទៅ​ជួយសង្គ្រោះ​ទាន់ពេលវេលា​និង​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​រងរបួស​ស្រាល​ចំណែក​ក្មេងស្រី​មិនមាន​រងរបួស​នោះទេ​។​

   សមត្ថកិច្ច​បានបញ្ជាក់​ថា​ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នោះ​ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី និង​មាន​ផ្ទុក​កំទេចកំទី​អេតចាយ​ជាច្រើន​ផងដែរ​ទើប​ធ្វើអោយ​ងាយស្រួល​ឆាបឆេះ​បែបនេះ​៕​

មតិយោបល់