ដឹងអត់! កម្ម៉ង់ទិញ OPPO F7 128GB ឥឡូវនេះ មានប្រម៉ូសិនពិសេសជាច្រើន!

អ្វីដែលអតិថិជនគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនោះ ពេលនេះបានមកដល់ហើយ។ បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនOPPO អតិថិជនអាចធ្វើការកុម្ម៉ងទុកមុននូវ OPPO F7 ដែលមាន RAM 6GB+ROM128GB នៅគ្រប់ហាងទូរស័ព្ទដៃទាំងអស់ទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តនានា ចាប់ពីថ្ងៃទី១២ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទនៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៨នេះ។ ចំពោះរាល់ការកុម្ម៉ងទុកមុននូវOPPO F7 128GB លោកអ្នកនឹងទទួលបាននូវថែមជូនពិសេសជាច្រើនដែលសរុបមានរហូតដល់៥មុខដូចជា៖ ស្រោមការពារទូរស័ព្ទ (មានហត្ថលេខាតារាតំណាងក្រុមហ៊ុនទាំងបីរូប) កាតាបស្ពាយពីក្រោយ Sim Smart (លេខពិសេស) តម្លៃ$59 ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល16សប្តាហ៍ ជើងទ្រកាមេរ៉ា (Tripod) និងកាសធំ (Headphone)ដ៏ស្រស់ស្អាត។

គួររំលឹកផងដែររថា គ្រាន់តែថ្ងៃដំបូងនៃការចេញលក់នូវទូរស័ព្ទដៃ OPPO F7 មាន RAM 4GB+ROM64GB  ដែលបានចេញលក់កាលពីចុងខែមេសានោះគឺមានអតិថិជនជាច្រើនបានមកធ្វើការជាវនូវម៉ូដែលមួយនេះយ៉ាងគគ្រឹកគគ្រេង មិនថាតែអតិថិជននៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែអតិថិជននៅប្រទេសជាច្រើនទៀតក៏នាំគ្នាទិញទូរស័ព្ទនេះដូចព្យុះដែរ។

ទោះបី OPPO F7 RAM6GB+ROM128GB  មានតម្លៃថ្លៃជាងបន្តិចក៏ដោយ តែវាអាចប្រើប្រាស់បានកាន់តែប្រសើរ ស្របតាមតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្តទូរស័ព្ទអង្គផ្ទុកទិន្នន័យធំ និងប្រើប្រាស់កម្មវិធីធំៗបានលឿនទាន់ចិត្ត។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត នោះគឺថានៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន OPPO ក៏បានបង្ហោះឃ្លីបផ្សាយពាណិជ្ជកម្មថ្មី ដែលមានការចូលរួមសម្តែងពីតារាតំណាងក្រុមហ៊ុន OPPO  គឺអ្នកនាង ពេជ្រ សោភា ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស័ក្តិសមឥតខ្ចោះ ជាមួយទូរស័ព្ទដៃ OPPO F7 ពណ៌ខ្មៅដ៏ទំនើបស៊េរីចុងក្រោយបង្អស់នេះ។